- 2024-09-13 04:37:00
- បាល់ទាត់
ថាបានចូលលេងវិញហើយ Messi តែពេលនេះមកឆ្លងរោគរលាកបំពង់កអីណាអត់ដដែល
- 2024-09-13 04:37:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថាបានចូលលេងវិញហើយ Messi តែពេលនេះមកឆ្លងរោគរលាកបំពង់កអីណាអត់ដដែល
ចន្លោះមិនឃើញ
Leonel Messi គ្រោងនឹងត្រឡប់មកជួយក្រុម Inter Miami វិញហើយបន្ទាប់ពីសម្រាកមួយរយៈពេល ដោយសារតែរបួសកាលកំឡុងប្រកួតពានរង្វាន់ Copa America ក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០២៤។
តាំងពីពេលនោះមក Messi មិនបានជួយក្រុមទេ មិនថានៅជម្រើសជាតិវគ្គជម្រុះ World Cup ទល់ ក្រុម ឈីលី និងទល់ កូឡុំប៊ី ។ ក្រោយការសម្រាកយ៉ាងយូរមកដល់ពេលនេះគេរំពឹងថាចុងសប្ដាហ៍នេះនឹងបានឃើញ Messi ចូលទីលានវិញ ប៉ុន្តែពេលនេះបែរជាមានជំងឺឆ្លងរលាកបំពង់ក បណ្ដាលឲ្យការត្រឡប់មកជួយក្រុមនេះត្រូវបានពន្យារ។
បើនិយាយទៅតាំងពី Messi ចូលលេងជាកីឡាករអាជីពមកមានរយៈពេលជាង២០ឆ្នាំ ហើយនេះជាលើកទី១ដែលគេសម្រាកដល់ទៅ២ខែដោយសារតែរបួសកជើង។ Messi បានចូលហ្វឹកហាត់វិញតាំងពីការសម្រាកប្រមូលផ្ដុំជម្រើសជាតិមកម្ល៉េះ ដើម្បីត្រៀមការប្រកួតក្នុង MLS យ៉ាងណាកាលពីថ្ងៃពុធគេមិនឃើញ Messi មកប្រជុំក្នុងជំរុំហ្វឹកហាត់ទេ ដែលការអវត្តមាននេះត្រូវបានគេដឹងថាបណ្ដាលមកពីការឆ្លងរោគរលាកបំពង់កតែប៉ុណ្ណោះ៕