• 2024-09-11 09:35:00
  • បាល់ទាត់

ឆ្លើយ​តប​​នឹង​ការ​ចង់​បាន​របស់ Fenerbahce , Antony និយាយ​បែប​នេះ​

  • 2024-09-11 09:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​បម្រើ​ស្លាប​របស់​បិសាច​ក្រហម Manchester United គឺ​កីឡាករ Antony ​ហាក់​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ផ្ទេរ​​ទៅ​កាន់ Fenerbahce បន្ទាប់​ពី​ក្លិប​នៅ​ទួរគី​ចង់​បាន​រូប​គេ​។ ឆ្លើយតប​នឹង​ការ​ចង់​បាន​ខ្លួន​ ​ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ឆ្លើយ​ថា ចង់​បន្ត​នៅ បិសាច​ក្រហម​នឹង​ប្រយុទ្ធ​ដើម្បី​ស្វែង​កន្លែង​លេង​លើ​ទីលាន​។

​Antony បាន​សម្រេច​ចិត្ត​ថា​ស្នាក់​នៅ​បន្ត​ជា​មួយ Manchester United បើ​ទោះបី​មាន​ការ​​ចង់​បាន​ខ្លាំង​ពី​បណ្ដា​ក្លឹប​ផ្សេង​ក្ដី​។ ក្នុង​ការ​ចរចា​នេះ​ហាក់​មាន​ចង់​បាន​ខ្លាំង​មែនទែន​ពី​លោក Jose Mourinho ។ គេ​ដឹង​ថា ខ្សែ​បម្រើ​ស្លាប​បាន​ចូលលេង​តែ​១​នាទី​ប៉ុណ្ណោះ​ឲ្យ​បិសាច​ក្រហម​ក្នុង​៣​សប្ដាហ៍​ចាប់​ផ្ដើម​រដូវ​កាល​ថ្មី​មក​នេះ​។

កីឡាករ​ដែល​ខកខាន​មិន​បាន​ជាប់​ជម្រើស​ជាតិ​ប្រេស៊ីល​ក្នុង​​ការ​ប្រកួត​ជម្រុះ World Cup រូប​នេះ​នៅ​សល់​កុង​ត្រា​៣​ឆ្នាំ​ទៀត​ជាមួយ​ Manchester United បន្ទាប់​ពី​ផ្ទេរ​តម្លៃ​កប់​ពពក​រហូត​ដល់​ទៅ​៨២​លាន​​ផោន​ពី Ajax ​កាល​ឆ្នាំ​២០២២​៕

ប្រភព៖ ESPN FC Daro Ly

មតិយោបល់
អត្ថបទថ្មី