• 2024-09-09 00:00:00
  • បាល់ទាត់

Ronaldo ​​រក​បាន​​​គ្រាប់​បាល់​ទី​៩០១​ជួយ ព័រទុយហ្គាល់​ យក​ឈ្នះ​ទៅ​លើ​ ស្កុតឡែន​ ២-១​

  • 2024-09-09 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo រក​បាន​គ្រាប់​បាល់​ទី​៩០១​​សម្រាប់​អាជីព​បាល់ទាត់​របស់​គេ និង​ជា​គ្រាប់​បាល់​ដើម្បី​ជួយ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ឲ្យ​ឈ្នះ​ទៅ​លើ​ក្រុម​ជម្រើស​ជាតិ​​ស្កុតឡែន​២-១​ សម្រាប់​ការ​ប្រកួត​​បាល់ទាត់​ Nations League ​កាល​ពី​យប់​មិញ​​​នេះ​នៅ​ទឹក​ដី​ប្រទេស​ព័រទុយហ្គាល់​។

​​គ្រាប់​បាល់​ជ័យជម្នះ​នេះ​​កើត​ឡើង​នៅ​ចុង​ម៉ោង​​ពោល​គឺ​នាទី​ទី​៨៨​ទៅ​ហើយ បន្ទាប់​ពី​ Scott McTominay ដាក់​មួយ​គ្រាប់​នាំ​មុខ​មុន​តាំង​ពី​នាទី​ទី​៧ និង​គ្រាប់​បាល់​តាម​ស្មើ​ដោយ​ Bruno Fernandes ​នាទី​ទី​៥៤​។ Ronaldo ​មិន​បាន​ចូល​លេង​ពេញ​តង់​៩០នាទី​ទេ ពោល​គឺ​​ប្ដូរ​ចូល​នៅ​វគ្គ​ទី​២​ ហើយ​គ្រាប់​បាល់​ដែល​គេ​រក​បាន​ទី​៩០១​នោះ​​បាន​ពី​ការកាត់​ឲ្យ​យ៉ាង​ស្អាត​របស់ Nuno Mendes ។

គិត​ត្រឹម​សប្ដាហ៍​ទី​២​នេះ ព័រទុយហ្គាល់​មាន​ ៦​​ពិន្ទុ​ពេញ​កាន់​កាប់​កំពូល​តារាង​ ខណៈ ស្កុតឡែន មិន​ទាន់​ស្គាល់​ជាតិ​ថា​​ឈ្នះ​ទេ និង​ស្ថិត​នៅ​បាត​តារាង​នេះ​ពូល​ A1 ៕ ​

ប្រភព៖ BBC Daro Ly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី