- 2024-09-03 01:00:00
- បាល់ទាត់
Ronaldo បញ្ជាក់ជាថ្មីរឿងលេងឲ្យជម្រើសជាតិព័រទុយហ្គាល់
- 2024-09-03 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo បញ្ជាក់ជាថ្មីរឿងលេងឲ្យជម្រើសជាតិព័រទុយហ្គាល់
ចន្លោះមិនឃើញ
វីរបុរសរបស់ព័រទុយហ្គាល់កីឡាករ Cristiano Ronaldo បានបញ្ជាក់ជាថ្មីម្ដងទៀតជុំវិញរឿងអនាគតលេងឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់គឺខ្លួននឹងនៅតែបន្តនៅពេលដែលការប្រកួតមកដល់។
កីឡាករវ័យ៣៩ឆ្នាំបច្ចុប្បន្នរកគ្រាប់បាល់បានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់នៃការលេងឲ្យជម្រើសជាតិ ពោលគឺ១៣០គ្រាប់ក្នុងចំណោម២១២ប្រកួត។ គេនឹងមានមុខក្នុងការប្រកួត Nations League ដែលត្រូវប៉ះក្រុមជម្រើសជាតិក្រូអាត និងស្កុតឡែន បន្ទាប់ពីមានការខកចិត្តរកគ្រាប់បាល់មិនបានកាលលេងក្នុងព្រឹត្តិការណ៍ ERUO 2024 ។
«ពេលវេលាមកដល់ខ្ញុំនឹងបន្ត។ វានឹងមិនមែនជាការសម្រេចចិត្តពិបាកអីនោះទេ ដើម្បីធ្វើវា...ប្រសិនបើខ្ញុំមិនបានរួមចំណែកអ្វីជួយក្រុមបានច្រើនទេ ខ្ញុំនឹងចាកចេញដោយខ្លួនឯង។ ខ្ញុំមិនដែលសម្រេចចិត្តថានឹងចាកចេញពីជម្រើសជាតិរបស់ខ្ញុំនៅពេលនេះទេ»។ នេះជាការលើកឡើងរបស់ Ronaldo ។
Ronaldo និងមិត្តរួមសញ្ជាតិ Pepe ដែលមានវ័យ៤១ឆ្នាំនោះជាកីឡាករដែលមានវ័យច្រើនជាងគេក្នុងព្រឹត្តិការណ៍ EURO 2024។ ក្រោយពេលបញ្ចប់យុទ្ធនាការក្នុងព្រឹត្តិការណ៍ EURO អតីតកីឡាករព័រទុយហ្គាល់ល្បីឈ្មោះ Jose Fonte បានប្រាប់មកកាន់ BBC ថា ពួកគេទាំងពីរនាក់បានជួយជម្រើសជាតិច្រើនណាស់ ប៉ុន្តែពេលខ្លះក៏ត្រូវការឲ្យក្មេងៗចូលមកបង្ហាញសមត្ថភាពដែរ។
បច្ចុប្បន្ននេះ Ronaldo កំពុងប្រកបអាជីពបាល់ទាត់នៅក្លិប Al-Nassr ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ខណៈដែល Nations League នឹងមកដល់នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះហើយ៕