• 2024-09-02 12:47:51
  • បាល់ទាត់

កាំភ្លើង​ធំ ឆ្លើយតប​សំណើ​ទិញ​កីឡាករ​ពី​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត

  • 2024-09-02 12:47:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Arsenal បាន​បដិសេធ​សំណើ​ទិញ​កីឡាករ Leandro Trossard ពី​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត Al Ittihad។

កាល​ពី​ថ្ងៃ​នេះ មាន​លេច​ចេញ​នៅ​ដំណឹង​ច្បាស់​ការ​មួយ​ដែល​ថា ក្លឹប​ Al Ittihad បាន​បញ្ជូន​សំណើ​ផ្លូវ​ការ​ក្នុង​ការ​ផ្ទេរ​ចូល​ខ្សែ​ប្រយុទ្ធ​បែលហ្សិក​វ័យ ២៩ ឆ្នាំ​ Leandro Trossard ពី​ក្លឹប​ Arsenal ក្នុង​តម្លៃ​ប្រមាណ​ ៤០ លាន​ដុល្លារ​សហរដ្ឋអាមេរិក។

ក្រោយ​ទទួល​បាន​សំណើ​នេះ ក្លឹប​កាំភ្លើង​ធំ​បាន​បដិសេធ​ក្លឹប Al Ittihad ហើយ​បាន​បញ្ជាក់​ថា Trossard គឺ​ជា​កីឡាករ​សំខាន់​មួយ​របស់​ក្លឹប ហើយ​មិន​មែន​ជា​គោល​ដៅ​សម្រាប់​ផ្ទេរ​ចេញ​ឡើយ។

ការ​ដាក់​សំណើ​ទិញ​របស់​ក្លឹប Al Ittihad ក្នុង​ការ​ផ្ទេរ​ចូល​ Trossard ត្រូវ​បាន​មជ្ឈដ្ឋាន​ជា​ច្រើន​យល់​ថា គឺ​ជា​រឿង​ដ៏​ភ្ញាក់​ផ្អើល​មួយ​ក្នុង​រដូវ​កាល​ផ្ទេរ​លើក​នេះ ក៏​ព្រោះ​ថា ខ្សែ​ស្លាប​បែលហ្សិក​រូប​នេះ គឺ​ជា​កីឡាករ​បង្គោល​របស់​ក្លឹប Arsenal ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ចាត់​ការ Mikel Arteta។ ម្យ៉ាង​ទៀត កីឡាករ​ផ្ទាល់​ក៏​កំពុង​សប្បាយ​ចិត្ត​ជាមួយ​ក្លឹប​កាំ​ភ្លើង​ធំ ហើយ​កំពុង​បង្ហាញ​ទម្រង់​លេង​ល្អ​ឲ្យ​ក្រុម។

ការ​វិភាគ​ក្នុង​សារព័ត៌មាន​មួយ​ចំនួន​បាន​លើក​ឡើង​ថា ឥរិយាបថ​របស់​ក្លឹប Al Ittihad គឺ​បញ្ជាក់​ពី​ឥទ្ធិពល​ទឹកប្រាក់​របស់​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត ជា​ពិសេស​ក្នុង​ការ​ផ្ទេរ​យក​កីឡាករ​ណា​មួយ​របស់​ក្លឹប​ពេញ​ចិត្ត ដោយ​ហ៊ាន​ចំណាយ​ថ្លៃ​ផ្ទេរ​ និង​ឲ្យ​ប្រាក់​ឈ្នួល​ខ្ពស់ ដើម្បី​ទាក់ទាញ​កីឡាករ​ល្អៗ​ពី​អឺរ៉ុប​ទៅ​លេង​នៅ​អារ៉ាប៊ីសាអ៊ូឌីត។ កន្លង​មក ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត មាន​ភាព​ជោគជ័យ​ក្នុង​ការ​នាំ​ចូល​កីឡាករ​ល្បីៗ ពី​អឺរ៉ុប ដូច​ជា ខ្សែ​ប្រយុទ្ធ Cristiano Ronaldo កីឡាករ Karim Benzema និងខ្សែ​បម្រើ N'Golo Kante ជាដើម។

Trossard បាន​មក​ចូល​រួម​ជាមួយ​ Arsenal កាល​ពី​ឆ្នាំ ២០២២។ គិត​មក​ទល់​ពេល​នេះ កីឡាករ​បែលហ្សិក​លេង​សរុប ៧០ ប្រកួត និង​ស៊ុត​ចូល ១៩ គ្រាប់៕

ប្រភព៖ Dailymail អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី