• 2024-08-30 02:59:00
  • បាល់ទាត់

រូបមន្ត​ថ្មី​ UCL ចាប់​​ពូល​រួចរាល់១​ក្រុម​ត្រូវ​ប្រកួត​៨​​លើក

  • 2024-08-30 02:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ព្រឹត្តិការណ៍​ UEFA Champiions League បាន​ចាប់​ពូល​រួចរាល់​អស់​ហើយ​កាល​ពី​យប់​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០២៤ ដោយ​​ឆ្នាំនេះ​មាន​៣៦​ក្រុម​ចូលរួម​ ហើយ​ការ​ប្រកួត​ត្រូវ​ធ្វើ​​​​ការ​​សន្សំ​ពិន្ទុ​គិត​ទៅ​តាម​រូបមន្ត​លីគ​ទាំង​ស្រុង​។

​ក្រុម​នីមួយ​ត្រូវ​ឆ្លង​កាត់​ការ​ប្រកួត​៨​លើក​នៅ​តាម​ក្រុម​ដែល​បាន​ចាប់​រួចរាល់​​​ក្នុង​នោះ​៤​ប្រកួត​ក្នុង​ដី និង​ក្រៅ​ដី​៤​ប្រកួត។ ក្រោយ​កា​រប្រកួត​ចំនួន៨​លើក​អ្នក​ដែល​​មាន​ពិន្ទុ​លើស​គេ​ពី​លេខ​១​ដល់​លេខ​៨ ត្រូវ​ឡើ​ងទៅ​កាន់​វគ្គ​១៦​ក្រុម​ដោយ​ស្វ័យប្រវត្តិ​ដែល​មាន​ចំនួន​៨​ក្រុម​​ ខណៈ​ក្រុម​ពី​លេខ​៩​​ដល់​លេខ​​២៤​ត្រូវ​ប្រកួត​វគ្គ​ play Off ដើម្បី​រក​៨​ក្រុម​​ឡើង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ដូច​គេ​ដែរ​។

រូបមន្ត​ប្រកួត​ Play Off គឺ​គេ​យក​ក្រុម​លេខ​៩​ដល់​ក្រុម​លេខ​១៦ ទៅ​ប្រកួត​ជាមួយ​ក្រុម​លេខ ១៧ ដល់​លេខ​២៤ ​ដោយ​ធ្វើ​ការ​ប្រកួត​២​ជើង​ក្នុង​ដី​ និង​ក្រៅ​ដី ហើយ​ក្រុម​ដែល​ជាប់​ចំណាត់​ថ្នាក់​ពី​លេខ​២៥ ដល់​​លេខ​៣៦​ ​នឹង​ត្រូវ​ជ្រុះ​ចេញ​ពី​ពាន​រង្វាន់ UEFA Champions League ។

តស់​!​ចង់​ដឹង​ថា​ក្រុម​ណា​ប៉ះ​ក្រុម​ណា​ខ្លះ​សូម​មើល​តារាង​ខាង​​ក្រោម​៖​

ប្រភព៖ BBC Daro Ly

មតិយោបល់
អត្ថបទថ្មី