- 2024-09-12 08:54:02
- កីឡាផ្សេងៗ
អនុប្រធានសហព័ន្ធកីឡារាំ៖ សិក្ខាកាមយកចិត្តទុកដាក់ក្រេបយកចំណេះដឹងក្នុងវគ្គបណ្ដុះបណ្ដាលគ្រូកម្រិតមធ្យមដើម្បីពង្រីកផ្សព្វផ្សាយបន្ត
- 2024-09-12 08:54:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អនុប្រធានសហព័ន្ធកីឡារាំ៖ សិក្ខាកាមយកចិត្តទុកដាក់ក្រេបយកចំណេះដឹងក្នុងវគ្គបណ្ដុះបណ្ដាលគ្រូកម្រិតមធ្យមដើម្បីពង្រីកផ្សព្វផ្សាយបន្ត
ចន្លោះមិនឃើញ
ពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតមធ្យមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នេះអនុប្រធានសហព័ន្ធកីឡារាំកម្ពុជា សូមឲ្យសិក្ខាកាមដែលមកចូលរួមវគ្គនេះត្រូវយកចិត្តទុកដាក់ និងខំប្រឹងសិក្សាឲ្យបានល្អដើម្បីផ្ដល់នូវជំនាញផ្សព្វផ្សាយបន្តទៀត។
លោកឧកញ៉ា ប៉ិច បូឡែន បានឲ្យដឹងថា សហព័ន្ធរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើងក្នុងគោលបំណងអភិវឌ្ឍន៍ធនធានគ្រូបង្វឹកឲ្យកាន់តែមានកម្រិតបច្ចេកទេស ចំណេះ ជំនាញឲ្យកាន់តែប្រសើរបន្ថែមទៀតដើម្បីមានសមត្ថភាពបង្ហាត់បង្រៀន ផ្សព្វផ្សាយដល់យុវជន និងកីឡាករថ្មីៗ។
អនុប្រធានសហព័ន្ធខាងលើបន្ថែមទៀតថា សិក្ខាកាមសូមយកចិត្តទុកដាក់ក្នុងការសិក្សារយៈពេលប៉ុន្មានថ្ងៃនេះដើម្បីទទួលយកនូវអ្វីដែលគ្រូៗឧបទេសបានបង្រៀន បច្ចេកទេសថ្មីៗដែលផ្ដល់ជូនដើម្បីមានចំណេះដឹងកាន់តែច្បាស់លាស់ល្អត្រៀមយកទៅពង្រីកផ្សព្វផ្សាយដល់សិស្សៗដែលចង់ហ្វឹកហាត់លើកីឡារាំនេះនៅតាមកន្លែងផ្សេងៗ។
បញ្ជាក់ដែរថា វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡារាំកម្រិតមធ្យមនេះធ្វើឡើងរយៈពេល ៧ថ្ងៃគឺចាប់ពីថ្ងៃទី១២ ដល់ ១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ សិក្ខាកាមចូលរួមសរុប ២៥នាក់ក្នុងនោះនារី ១៥នាក់៕