• 2024-08-29 13:23:48
  • បាល់ទាត់

Pep ឲ្យ​កាដូ​ជា​លុយ​សុទ្ធ​ទៅ​ដល់​ កីឡាករ​ និង​បុគ្គលិក​ក្រុម​ឈុត​ធំ​ Man City

  • 2024-08-29 13:23:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Pep Guardiola អ្នកចាត់ការ​ក្លឹប​ Manchester City ត្រូវ​បាន​សារព័ត៌មាន​ The Times ចុះ​ផ្សាយ​ថា​ លោក​បាន​ធ្វើ​ការ​ឲ្យ​កាដ​ជា​លុយ​សុទ្ធ​ ទៅ​ដល់​កីឡាករ​ និង​បុគ្គលិក​ទាំង​អស់​ទៅ​កាន់​ក្រុម​ឈុតធំ​ដែល​លោក​កំពុង​ដឹកនាំ​។

លោក​ Pep បាន​ឲ្យ​កាដូ​ជា​ទឹក​ប្រាក់​សុទ្ធ​ទុក​ជា​ការ​ដឹង​គុណ​នេះ​គឺ​​ប្រមាណ​ ១៣,០០០ ដុល្លារ​ ក្នុង​មួយ​នាក់​។

បុគ្គលិក​ក្រុម​ឈុត​ធំ​ Man City ដែល​បាន​ទទួល​បាន​កាដូ​នេះ​គឺ​មាន​ប្រមាណ​ ៦០-៧០នាក់​ ដែល​រាប់​បញ្ចូល​ទាំង​សន្តិសុខ​ អ្នក​ធ្វើ​ម្ហូប​ ជា​ដើម​។

Pep បាន​មក​ដឹកនាំ​ Man City តាំង​ពី​ឆ្នាំ​២០១៦មក ដោយ​លោក​បាន​ធ្វើ​ការ​អភិវឌ្ឍ​ក្លឹប​នេះ​ទៅ​ជា​ក្លឹប​ដែល​ឈាន​មុខ​គេ​នៅ​ Premier League ដោយ​លោក​បាន​ដឹកនាំ​ឈ្នះ​ពាន​តូច​ធំ​ជា​ច្រើន​រាប់​បញ្ចូល​ទាំង​ពាន​ Premier League និង​ ពាន​ UEFA Champions League៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី