• 2024-08-29 04:50:00
  • បាល់ទះ

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ថាពាន​ SEA V.League Challenge កម្ពុជាមិនអាចមើលស្រាល ឡាវ ម៉ាឡេស៊ី និងសិង្ហបុរីឡើយ

  • 2024-08-29 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួតជម្រុះដណ្ដើមពានរង្វាន់បាល់ទះសម្ដេចមហាបវរធិបតី SEA V.League Challenge ឆ្នាំ២០២៤ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះមាន៤ប្រទេសដូចជា ឡាវ ម៉ាឡេស៊ី សិង្ហបុរី និងកម្ពុជា។ ៣ប្រទេសដែលមកប្រកួតនៅសាលបាល់ទះនៃវិមានពហុកីឡដ្ឋានជាតិនាថ្ងៃទី៣០ ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះសុទ្ធតែក្រុមខ្លាំង ដែលកម្ពុជាមិនអាចមើលស្រាលបានឡើយ។ នេះជាការលើកឡើងរបស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ

ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងនៅ​ក្នុងសន្និសីទសារព័ត៌មានកាលពីថ្មីៗនេះលោក បណ្ឌិត អាំង សិរីពិសិដ្ឋ ត្រូវបាន​អ្នកសារព័ត៌មានចោទសួរពី​សមត្ថភាពរបស់​ក្រុមឡាវ ម៉ាឡេស៊ី និងសិង្ហបុរី បើមើលពីកម្រិតកម្ពុជាហាក់មានភាគរយឈ្នះច្រើន។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានឆ្លើយតបយ៉ាងច្បាស់ៗដូច្នេះថា បច្ចុប្បន្នឡាវក៏មានការប្រកួតលីគដែរ ហើយលោកកំពុងតែផ្ដោតលើក្រុមមួយនេះដែលមិនខុសអ្វីពីកម្ពុជាបានបាត់មុខពី SEA Games មួយរយៈធំ ហើយកម្ពុជាបានលេចមុខក្នុង SEA Games លើកទី៣១នៅប្រទេសវៀតណាមដោយទទួលបានមេដាយសំរឹទ្ធ និង SEA Games លើក៣២នៅកម្ពុជា កម្ពុជាទទួលបានមេដាយប្រាក់។ ងាកមកឡាវ ពួកគេបាននិងកំពុងបិទខ្ទប់អស់រយៈពេលយូរ ហើយវត្តមានរបស់ពួកគេក្នុង SEA V.League Challenge នៅកម្ពុជានេះគឺជាការវាស់កម្រិតសមត្ថភាពរបស់ពួកគេ ហើយពួកគេក៏មានឈ្មោះក្នុង SEA Games លើកទី៣៣នៅប្រទេសថៃឆ្នាំ២០២៥ដែរ ដូច្នេះសព្វថ្ងៃនេះកម្រិតទាំង១០ប្រទេសគឺប្រហាក់ប្រហែលគ្នា គ្មានប្រទេសណាលើប្រទេសណាទេ។ ចំណែកប្រទេសម៉ាឡេស៊ី និងសិង្ហបុរីក៏មិនអន់ដែរដោយពួកគេធ្លាប់ឈ្នះហ្វីលីពីននៅ SEA Games នៅកម្ពុជា ដូច្នេះលោកអគ្គលេខាធិការឆ្នើមរូបនេះក្រើនរំលឹកដល់ក្រុមកម្ពុជា មិនត្រូវមើលស្រាលគូប្រកួតឡើយ បើមិនដូច្នេះទេកម្ពុជា​អាចនឹងបាត់ឱកាសទៅលេងនៅ SEA V.League។

គួរបញ្ជាក់ថា ការប្រកួតជម្រុះដណ្ដើមពានរង្វាន់សម្ដេចមហាបវរធីបតី SEA V League Challenge ឆ្នាំ២០២៤នៅកម្ពុជានេះ គឺដើម្បីស្វែងរកក្រុមជើងខ្លាំងមួយក្រុមឡើងទៅជំនួសក្រុមចំណាត់ថ្នាក់លេខ៤នៅ SEA V.League ឆ្នាំ២០២៥។ សម្រាប់ឆ្នាំ២០២៤នេះ ម្ចាស់មេដាយមាសទាំង២ជើងនៅហ្វីលីពីន និងថៃ គឺបានលើក្រុមបាល់ទះផ្នែកបុរសជម្រើសជាតិថៃ ដោយពួកគេទទួលបានមេដាយមាស និងទឹកប្រាក់ ១៦,០០០ដុល្លារក្នុងមួយជើង ចំណែកប្រទេសឥណ្ឌូនេស៊ីបានមេដាយប្រាក់ និងទឹក ១៣,០០០ដុល្លារ ខណៈមេដាយសំរឹទ្ធបានលើហ្វីលីពីន និងទឹកប្រាក់ ១១,០០០ដុល្លារ ចំណែកវៀតណាមត្រូវកាត់ចេញពីការប្រកួត SEA V.League ឆ្នាំ២០២៥៕

អត្ថបទ៖ Um Sopheak

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី