• 2024-08-29 01:10:00
  • បាល់ទាត់

កីឡាករ​ណា​ខ្លះ​ នឹង​ត្រូវ​បាន​កោះហៅ​ឲ្យ​ជាប់​ជម្រើស​ជាតិ​អង់គ្លេស​ក្រោម​ការ​ដឹក​នាំ​របស់ Carsley

  • 2024-08-29 01:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​​ថ្មី​របស់​អង់គ្លេស​លោក Lee Carsley នឹង​ប្រកាស​​បញ្ជី​ឈ្មោះ​កីឡាករ​​​​​​ជម្រើស​ជាតិ​​ស្ថិត​ក្រោម​ការ​សម្រេច​​ចិត្ត​របស់​លោក​​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់​ពី​លោក​ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្វឹក​បណ្ដោះ​អាសន្ន​​កាល​ពី​ដើម​ខែ​​សីហា​។

វា​ជា​ការ​​ប្រមូល​ផ្ដុំ​លើក​ទី​១​​ ឡើ​ងវិញ​បន្ទាប់​ពី​​ពួក​គេ​ត្រូវ​បាន​រំសាយ​​ក្រោយ​ចាញ់​​​អេស្ប៉ាញ​នៅ​ EURO 2024 ​២-១​​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​។ ​វា​ជា​ការ​ប្រមូល​ផ្ដុំ​លើក​ទី១​​ផង​ដែរ​​ក្នុង​រយៈ​ពេល​៨​ឆ្នាំ​​មក​នេះ​ ដែល​មិន​ស្ថិត​ក្រោម​ការ​សម្រេច​ចិត្ត​របស់​លោក​ Gareth Southgate ​អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើ​ស​ជាតិ​អង់គ្លេស​ដែល​បាន​ប្រកាស​លាលែង​ក្រោយ​ពេល​ចប់ EURO 2024 ។

បុរស​វ័យ​៥០​ឆ្នាំ​បាន​និយាយ​ថា វា​ជា​ការ​ជ្រើស​រើស​មួយ​ដ៏​សំខាន់​ ដែល​ស្ថិត​ក្រោម​ការ​សម្រេច​ចិត្ត​របស់​លោក​លើក​ដំបូង ក្នុង​ការ​ត្រៀម​ខ្លួន​​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ Nations League ទល់​ក្រុម​សាធារណរដ្ឋ​អៀរឡង់ និង​ហ្វាំងឡង់​នៅ​ខែ​ក្រោយ​នេះ ។

អង់គ្លេស​មិនដែល​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ Nations League ​ទេ​ ខណៈ​ដែល​ពួក​គេ​ស្ថិត​​ក្នុង​ក្រុម B ប៉ុន្តែ​លើក​នេះ​ពួក​​គេ​សង្ឃឹម​ថា នឹង​អាច​ក្រសោប​បាន​​កំពូល​តារាង​ក្នុង​ក្រុម B នេះ​។ អង់គ្លេស​ក៏​នឹង​ចាប់​ផ្ដើម​យុទ្ធនាការ​ជម្រុះ World Cup នា​ឆ្នាំ​ក្រោយ​ផង​ដែរ ដូច្នេះ​ការ​ប្រមូល​ផ្ដុំ​លើក​​នេះ​គឺ​ជា​រឿង​ចាំបាច់​ខ្លាំង​មែនទែន​​​ ដើម្បី​សិក្សា​ពី​កីឡាករ​ និង​ការ​អភិវឌ្ឍន៍​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​៕​​​​​​​​​​​​

ប្រភព៖ BBC Daro Ly

មតិយោបល់
អត្ថបទថ្មី