• 2024-08-28 05:00:00
  • បាល់ទាត់

Son Heung Min ៖ ខ្ញុំ​ចង់​ឈ្នះ​ពាន​ជា​មួយ Spurs បន្ទាប់​មក​ខ្ញុំ​នឹង​ក្លាយ​ជា​វីរបុរស​​នៅ​ទីនេះ​

  • 2024-08-28 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ខ្ញុំ​ចង់​ឈ្នះ​ពាន​ជា​មួយ Spurs បន្ទាប់​មក​ខ្ញុំ​នឹង​ក្លាយ​ជា​វីរបុរស​​នៅ​ទីនេះ» ។ នេះ​ជា​ការ​លើក​ឡើង​កីឡាករ​ Son Heung Minខ្សែ​ប្រយុទ្ធ​របស់​កូរ៉េខាងត្បូង និង​របស់​ក្រុម Tottenham Hotspur ​​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ BBC ។

​Son Heung Min បាន​ទាត់​ចូល​ចំនួន ២​គ្រាប់​រួច​មក​ហើយ​​ឲ្យ​ក្រុម Spurs ​​ក្នុង​ជំនួប​ទល់ Everton ដែល​ឈ្នះ ៤-០ នោះ​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​២​នៃ​​​ English Premier League ។ ក្រឡេក​ទៅ​មើល​កាល​ពី​រដូវ​កាល​មុន​វិញ Son Heung Min ក៏​រក​បាន​មិន​តិច​គ្រាប់​នោះ​ដែរ​ពោល​គឺ​១៧​គ្រាប់​តាម​ពី​ក្រោយ​ Mohamed Salah របស់​ Liverpool ១​គ្រាប់​ក្នុង​បញ្ជី​អ្នក​​ទាត់​ចូល​ទី​របស់ English Premier League ។

គិត​ចាប់​ពី​ឆ្នាំ​២០១៥ ដែល​ផ្ទេរ​ពី Leverkuson មក​​កាន់ Spurs ​ខ្សែ​ប្រយុទ្ធ​ Son ​មិនទាន់​ស្គាល់​ជាតិ​​ឈ្នះ​ពាន​ជាមួយ​ក្រុម​​ដែល​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​មួយ​នេះ​ឡើយ ​ដ្បិត​អី​គេ​​រក​បាន​គ្រាប់​បាល់​គ្រប់​រដូវ​កាល​ឲ្យ​ Spurs ដោយ​គិត​មក​ដល់​ពេលនេះ​គេ​រក​បាន​រហូត​​ដល់​ទៅ​១២២​គ្រាប់​ទៅ​ហើយ​។ កុង​ត្រា​របស់ Son ជាមួយ Spurs មាន​សុពលភាព​រហូត​ដល់​ឆ្នាំ​២០២៥ ៕ ​​​​

ប្រភព៖ BBC Daro Ly

មតិយោបល់
អត្ថបទថ្មី