• 2024-08-28 00:00:00
  • បាល់ទាត់

ល្អ​ដូច​ផ្កា! Olmo ​​​បង្ហាញ​ខ្លួន​​​ប្រកួត​ដំបូង​ជួយ​ Barcelona ឈ្នះ​ម្ចាស់​ផ្ទះ Vallencano ២-១​

  • 2024-08-28 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Dani Olmo បាន​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​​ឲ្យ​ក្រុម Barcelona ​ហើយ​កាល​ពី​យប់មិញ​នេះ​និង​រក​បាន​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ​ក្រុម​ថ្មី​របស់​ខ្លួន​​​​​ទៅ​លើ​ក្រុម​ម្ចាស់​ផ្ទះ Rayo Vallencano ក្នុង​លទ្ធផល​២-១ សម្រាប់​ការ​​​ប្រកួត​ La Liga សប្ដាហ៍​ទី​៣។ ​

Dani Olmo បាន​ប្ដូរ​ចូល​នៅ​វគ្គ​ទី​២ ​បន្ទាប់​ពី​វគ្គ​ទី​១​ក្រុម​ម្ចាស់​ផ្ទះ Rayo Vallencano នាំ​មុខ​១-០ ក្រោយ​ពេល​ប្ដូរ​ចូល​ការ​ប្រកួត​ហាក់​មាន​ភាព​ខុស​ប្លែក​​ និង​​ធ្វើ​ឲ្យ​ក្រុម​​ភ្ញៀវ​មាន​ការ​វាយ​សម្រុក​កាន់​តែ​ខ្លាំង​រហូត​នាទី​ទី​៦០ Pedri ​ក៏​រក​បាន​គ្រាប់​បាល់​តាម​ស្មើ ​និង​​​ដល់​នាទី​ទី​៨២​ Lamine Yamal ក៏​បញ្ជូន​​បាល់​កាល​​ចូល​មក​កណ្ដាល​ឲ្យ Olmo បញ្ចប់​ទី​បាន​យ៉ាង​ស្អាត​​ដើម្បី​ជួយ​ក្រុម​ផ្ញៀវ​ Barcelona ​ឈ្នះ​លើ​ក្រុម Rayo Vallencano ក្នុង​លទ្ធផល​២-១​។

​ដ្បិត​តែ​ជា​ការ​ប្រកួត​លើក​ដំបូង​របស់ Olmo ​ឲ្យ​ក្រុម Barcelona ប៉ុន្តែ​ហាក់​មើល​ទៅ​ពួក​គេ​បាន​ហាត់​ជាមួយ​គ្នា​រាប់​ឆ្នាំ​ និង​មាន​ភាព​ស៊ីចង្វាក់​គ្នា​ល្អ​ណាស់​ ពិសេស​គឺ​នៅ​តំបន់​ប្រយុទ្ធ​របស់​ Barcelona ​ដែល​មាន Pedri, Olmo និង Yamal ។ នេះ​ជា​ជ័យ​ឈ្នះ​ទី​៣​របស់ Barcelona ហើយ​ក្រោយ​ការ​លេង​៣​ប្រកួត​ឈ្នះ​ទាំង​៣​ និង​ឈរ​កំពូល​តារាង​ La Liga បណ្ដោះ​អាសន្ន៕​​​

  • ទស្សនា​ការ​ប្រកួត​ឡើង​​វិញ​រវាង Rayo Vallencano និង Barcelona ៖​

Daro Ly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី