- 2024-08-26 06:15:00
- បាល់ទាត់
តើ Cristiano Ronaldo រកប្រាក់បានប៉ុន្មានពី YouTube ត្រឹម៧២ម៉ោង?
- 2024-08-26 06:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើ Cristiano Ronaldo រកប្រាក់បានប៉ុន្មានពី YouTube ត្រឹម៧២ម៉ោង?
ចន្លោះមិនឃើញ
គិតត្រឹមពេល៧២ម៉ោងក្រោយពេលបង្កើត Channel YouTube , Cristiano Ronaldo មានអ្នកចុចចូលចិត្ត ឬ Subscribers រហូតដល់ទៅជាង ៤២លានសមាជិក ដែលជាកំណត់ត្រាមួយមិនធ្លាប់មានទេពីមុនមក។
Ronaldo បានចាយពេលត្រឹមតែ៩០នាទីក្រោយពេលបង្កើតប៉ុណ្ណោះ ហើយទទួលបានចំនួនអ្នកចុច Subscribeers រហូតដល់ទៅ១លាននាក់ ដែលជាចំនួនមួយច្រើនបំផុតមិនធ្លាប់មាន និងបានជាប់ក្នុងកំណត់ត្រា Guinness World Record ផងដែរ។ ក្រោយពេលបង្កើតបានត្រឹម២៤ម៉ោងគេទទួលបានរហូតដល់ទៅ ២៨លានSubscribeers។
Channel ថ្មីដែលមានឈ្មោះថា UR Cristiano មានចំនួនជាង៤៥លាន Subscriber ទៅហើយនៅលើ YouTube គិតត្រឹមថ្ងៃទី២៦ខែសីហា ឆ្នាំ២០២៤ ដោយមើលឃើញពីចំនួន Subscriber ដ៏ច្រើនបែបនេះគ្រប់គ្នាពិតជាចង់ដឹងថា តើ Ronaldo នឹងរកលុយបានប៉ុន្មានពី YouTube ទៅ។ ដោយយោងតាមអត្រាស្តង់ដារ Ronaldo បានឈានដល់កម្រិតតួលេខទី៦រួចទៅហើយ សម្រាប់អត្រាប្រាក់ចំណូលពី YouTube ក្នុងរយៈពេលតែ៧២ម៉ោង។ ដូច្នេះក្រុមហ៊ុន YouTube នឹងត្រូវចាយលុយចំនួន ៦ដុល្លារ សម្រាប់អ្នកទស្សនាចំនួន ១០០០ដងនៅលើ Channel របស់ Ronaldo ។
Ronaldo បានផុសវីដេអូប្រមាណជា២០វីដេអូនៅលើ Channel ថ្មីនោះរបស់គេដែលមានអ្នកទស្សនាប្រមាណជាជាង១៧៧លាន Views ហើយបើគិតជាប្រាក់វិញគេនឹងទទួលបានស្ថិតនៅចន្លោះពី ១២០០ដុល្លារ ទៅ ៦០០០ដុល្លារ ក្នុងចំនួនអ្នកចូលមើល១លានដង។
បើគិតជាមធ្យមក្រោយពេល៧២ម៉ោងតាមការពិនិត្យមើល និងវាយតម្លៃ Ronaldo ទទួលបានប្រាក់ពី YouTube ប្រមាណជាជាង១០០លានដុល្លាររួចទៅហើយ ដោយបូកបញ្ចូលទាំងដៃគូឧបត្ថម្ភដ៏ធំបំផុតរបស់គេផងដែរ៕