- 2024-08-20 03:30:00
- បាល់ទះ
ក្រុមជម្រើសជាតិរីកចម្រើន ពាន SEA V League ខាងមុខនេះ ប៊ន ណារិទ្ធ យល់ថាកម្ពុជានឹងទទួលបានលទ្ធផលល្អ
- 2024-08-20 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមជម្រើសជាតិរីកចម្រើន ពាន SEA V League ខាងមុខនេះ ប៊ន ណារិទ្ធ យល់ថាកម្ពុជានឹងទទួលបានលទ្ធផលល្អ
ចន្លោះមិនឃើញ
កីឡាកររបស់ក្លឹបបាល់ទះក្រសួងមហាផ្ទៃ ប៊ន ណារិទ្ធ កាលពីពេលថ្មីៗនេះត្រូវបានសហព័ន្ធកីឡាបាល់ទះកម្ពុជា កោះហៅឲ្យចូលរួមហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិបាល់ទះកម្ពុជាវិញ ខណៈពានរង្វាន់សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត SEA V League Challenge ឆ្នាំ២០២៤ នឹងចាប់ផ្ដើមក្នុងពេលដ៏ខ្លីខាងមុខ។
តាមរយៈបទពិសោធជាមួយក្រុមជម្រើសជាតិកន្លងមក អ្នកលើកបាល់ដៃទីមួយនៃក្លឹបបាល់ទះក្រសួងមហាផ្ទៃ យល់ឃើញសមត្ថភាពរបស់ក្រុមជម្រើសជាតិបាល់ទះកម្ពុជាមានការរីកចម្រើនច្រើន តាមរយៈស្នាដៃដែលទទួលបានដូចជាមេដាយសំរឹទ្ធិស៊ីហ្គេមលើក ៣១ នៅប្រទេសវៀតណាម មេដាយប្រាក់ស៊ីហ្គេមលើកទី ៣២ នៅកម្ពុជានិងស្នាដៃជាច្រើនទៀត។ ដូច្នេះការប្រកួតពានរង្វាន់ SEA V League Challenge ឆ្នាំ២០២៤ ក្រុមកម្ពុជានឹងទទួលបានលទ្ធផលល្អ។
អ្នកលើកបាល់ទះមានដើមកំណើតមកពីខេត្តកណ្ដាលបានលើកឡើងបែបនេះ ៖"សម្រាប់ក្រុមជម្រើសជាតិសម្រាប់សមត្ថភាពរបស់ពួកគាត់ឃើញថារីកចម្រើនទាំងអស់គ្នា ហើយអ្វីដែលសំខាន់បទពិសោធរបស់យើងក៏ច្រើនជាងមុនដែរ ហើយស្នាដៃក៏យើងធ្លាប់ទទួលបានច្រើនដែរ យើងទៅជួបគេសារនេះមិនដូចសារមុនទេ យើងទៅជួបលើកនេះជួបដោយទំនុកចិត្ត ទី១បទពិសោធយើងក៏មានស្នាដៃយើងក៏មាន ហើយបទពិសោធក្នុងទីលានរបស់យើងក៏គ្រប់គ្រាន់ហើយ ចឹងយើងជួបគ្នាក្នុង SEA V League គឺមិនសូវជាបារម្ភច្រើន"។
ប៊ន ណារិទ្ធ ទទួលស្គាល់ថាក្រុមបាល់ទះជម្រើសជាតិឡាវ ម៉ាឡេស៊ី និងសិង្ហបុរីក៏ប្រឹងប្រែងហ្វឹកហាត់ខ្លាំងដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេ ប៉ុន្តែកីឡាករឆ្នើមរូបនេះនៅតែមានទំនុកចិត្ត និងជំនឿខ្ពស់លើក្រុមបាល់ទះជម្រើសជាតិកម្ពុជា។
ងាកមកការវិលចូលជុំរុំជម្រើសជាតិវិញ អ្នកលើកបាល់ជំនាញដៃឆ្វេង បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលសហព័ន្ធកីឡាបាល់ទះកម្ពុជាផ្ដល់សេចក្ដីទុកចិត្តលើខ្លួនជាថ្មីម្ដងទៀត។ យ៉ាងណាកីឡាកររូបនេះមិនទាន់ប្រាកដចិត្តថាជាប់ជម្រើសដំបូងឡើង តែគេនឹងខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព៕