- 2024-08-20 02:15:00
- បាល់ទាត់
ទីបំផុត Chelsea និង AT Madrid ព្រមព្រៀងក្នុងការដោះដូរ Felix និង Gallagher
- 2024-08-20 02:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត Chelsea និង AT Madrid ព្រមព្រៀងក្នុងការដោះដូរ Felix និង Gallagher
ចន្លោះមិនឃើញ
តោខៀវ Chelsea បានព្រមព្រៀងគ្នាអស់ហើយលើសំណើនាំយក Joao Felix មកកាន់អង់គ្លេស ខណៈដែលខ្សែបម្រើអង់គ្លេស Conor Gallagher ត្រូវផ្ទេរទៅកាន់ AT Madrid វិញ។
ខ្សែប្រយុទ្ធជម្រើសជាតិ ព័រទុយហ្គាល់ វ័យ២៤ឆ្នាំខាងលើ នឹងផ្ទេរមកកាន់ Stamford Bridge សម្រាប់កុងត្រា៦ឆ្នាំជាមួយលក្ខខណ្ឌបន្ថែម១ឆ្នាំទៀត។ Felix នឹងមកធ្វើតេស្តសុខភាពក្នុងពេលឆាប់ៗ ខណៈដែលគេធ្លាប់រកបាន៤គ្រាប់ កាលខ្ចីជើងមកកាន់ទឹកដីអង់គ្លេស ដោយចូលលេងបាន២០ប្រកួតកាលឆ្នាំ២០២៣។
ជាមួយគ្នានោះខ្សែបម្រើជម្រើសជាតិអង់គ្លេស Gallagher គឺត្រូវបានគេដឹងថាក្លឹបទាំងពីរបានព្រមព្រៀងគ្នាអស់ហើយ ដោយនឹងចុះកុងត្រា៥ឆ្នាំ។ គេដឹងថាខ្សែបម្រើរូបនេះបានធ្វើការហ្វឹកហាត់តែម្នាក់ឯងនៅទីលានហ្វឹកហាត់របស់ក្លឹប Cobham បន្ទាប់ពីគេបានចាកចេញពីក្រុមប្រមាណជា១សប្ដាហ៍មកនេះ។
ការចរចាត្រូវគ្នាពីការនាំយក Felix មកកាន់អង់គ្លេសគឺជាវិធីដ៏ល្អសម្រាប់ Gallagher ក្នុងការឲ្យគេមានឱកាសបានផ្ទេរទៅកាន់ទឹកដីអេស្ប៉ាញ។ គេដឹងថាកាលពី៩ថ្ងៃមុនពោលគឺថ្ងៃអង្គារ ការផ្ទេរទៅកាន់ទឹកដីអេស្ប៉ាញរបស់ខ្សែបម្រើអង់គ្លេសត្រូវបានពន្យារពេលវិញ និងត្រូវហោះមកកាន់អង់គ្លេសវិញភ្លាមៗ ដោយសារតែការចរចាមិនត្រូវគ្នានេះឯង៕