• 2024-08-19 13:26:26
  • បាល់ទាត់

Lukaku កំពុង​កៀក​នឹង​ផ្លាស់​ទៅ​កាន់​ Napoli

  • 2024-08-19 13:26:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Romelu Lukaku កំពុង​តែ​កៀក​នឹង​ផ្លាស់​ទៅ​កាន់​ក្លឹប​ Napoli ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។

ការ​ចរចា​ជា​ផ្លូវ​ការ​រវាង​ក្លឹប​ Napoli និង​ Chelsea កំពុង​តែ​ធ្វើ​ឡើង​ ដោយ​បើ​តាម​ប្រភព​ខាង​លើ​នេះ​ Napoli ជិត​ចរចា​ត្រូវ​រ៉ូវ​ជា​មួយ​នឹង​តោខៀវ​ហើយ​។

ដំបូង​ឡើយ​ ក្លឹប​ទាំង​ពីរ​នេះ​ចង់​ធ្វើ​ការ​ផ្លាស់​ប្ដូរ​កីឡាករ​រវាង​ Lukaku និង​ ខ្សែប្រយុទ្ធ​ Victor Osimhen ប៉ុន្តែ​សម្រេច​សម្រួល​មក​ រវាង​កីឡាករ​ទាំង​ពីរ​នេះ​នឹង​ធ្វើ​ការ​ចរចា​ទិញ​លក់​ដាច់​ចេញ​ពី​គ្នា​ដាច់​ដោយ​ឡែក​។

កាល​ពី​ចរចា​កន្លង​មក​នេះ​ Napoli ចង់​បាន​ Lukaku ក្នុង​តម្លៃ​ ៣២.៨លាន​ដុល្លារ​ ដោយ​លក់​ Osimhen ក្នុង​តម្លៃ​ ១១៥លាន​ដុល្លារ​ទៅ​ឲ្យ​ Chelsea ប៉ុន្តែ​ខាង​ Chelsea មិន​ព្រម​ ជា​ពិសេស​នោះ​គឺ​តោខៀវ​ចង់​លក់​ Lukaku ក្នុង​តម្លៃ​ ៥១លាន​ដុល្លារ​។

យ៉ាង​ណា​ក៏​ដោយ​ក្នុង​ខណៈ​នេះ​ ការ​ចរចា​ទិញ​លក់​កីឡាករ​ទាំង​ពីរ​រូប​នេះ​គឺ​ដាច់​ដោយឡែក​ពី​គ្នា​ ដោយ​នៅ​ខណៈ​នេះ​ Chelsea ផ្ដោត​ទៅ​លើ​ធ្វើ​យ៉ាង​ណា​លក់​ Lukaku ចេញ​ ហើយ​ការ​ទិញ​ Osimhen ជា​រឿង​បន្ត​បន្ទាប់​។

មក​ទល់​នឹង​នេះ​ការ​ចរចា​រវាង​ក្លឹប​ទាំង​ពីរ​ទៅ​លើ​ Lukaku គឺ​ជិត​ត្រូវរ៉ូវ​គ្នា​ហើយ​ ប៉ុន្តែ​បញ្ហា​បន្ទាប់​នោះ​គឺ​បញ្ហា​ប្រាក់​ពលកម្ម​ទៅ​លើ​ Lukaku ដោយ​នៅ​ Chelsea កីឡាករ​បែលហ្ស៊ិក​នេះ​ទទួល​ប្រមាណ​ ៤២០,០០០ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​ បើ​កីឡាករ​នេះ​ព្រម​ផ្លាស់​ទៅ​ត្រូវ​កាត់​ប្រាក់​ពលកម្ម​នេះ​មួយ​ចំនួន​។

បើ​ Lukaku ផ្លាស់​ទៅ​កាន់​ Napoli នោះ​កីឡាករ​នេះ​នឹង​ទៅ​នៅ​ក្នុង​ការ​ចាត់ការ​របស់​លោក​ Antonio Conte ម្ដង​ទៀត​ ដោយ​លោក​ធ្លាប់​ដឹកនាំ​កីឡាករ​នេះ​កាល​ពី​នៅ​ដឹកនាំ​ Inter Milan ៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី