• 2024-08-13 06:04:00
  • បាល់ទាត់

ប្រធាន​អូឡាំពិក​​អង់គ្លេស​​សង្ឃឹម​ថា​​អូឡាំពិក​នៅ USA 2028 ​អង់គ្លេស​នឹង​អាច​​បង្ហាញ​ខ្លួន​វិញ​

  • 2024-08-13 06:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រធាន​អូឡាំពិក​​របស់​​ចក្រភព​អង់គ្លេស ដែល​ហៅ​កាត់​ថា BOA ​កំពុង​តែ​សិក្សា​លើ​ការ​រៀបចំ​និង​ដាក់​គោលដៅ​ឲ្យ​អង់គ្លេស​របស់​លោក​​ធ្វើយ៉ាង​ណា​អាច​មាន​មុខ​ប្រកួត​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ USA 2028 ឡើង​វិញ​កុំ​ឲ្យ​ដូច​​អូឡាំពិក​នៅ​ Paris ​មិន​បាន​ឡើង​មក​​ជុំ​ចុង​ក្រោយ​ទាំង​បុរស​ និង​នារី​។

​សម្រាប់​បាល់ទាត់​បុរស​របស់​អង់គ្លេស​បង្ហាញ​មុខ​ចុង​ក្រោយ​បង្អស់​កាល​ឆ្នាំ​២០១២ ដែល​កាល​នោះ​អង់គ្លេស​ធ្វើ​សហ​​ម្ចាស់ផ្ទះ​ជា​មួយ​ស្កុតឡែន វេល និង​អៀរឡង់​ខាង​ជើង​។ កាល​ឆ្នាំ​នោះ​អង់គ្លេស​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុង​ចុង​ក្រោយ​​ក្រោម​ថ្វី​ជើង​កូរ៉េខាងត្បូង ដោយ​​បាល់​ប៉េណាល់ទី ៥-៤ ​បន្ទាប់​ពី​ស្មើ​គ្នា​១​ទល់​១​។

យ៉ាង​ណា​ឆ្នាំ​២០១២​មក​ដល់​អូឡាំពិក​ក្រោយ​ៗ​គេ​មិន​ដែលឃើញ​មុខ​ក្រុម​ជម្រើ​សជាតិ​អង់គ្លេស​ក្រោម​អាយុ​២៣​ឆ្នាំ​​បុរស​បាន​ឡើង​មក​លេង​ព្រឹត្តិការណ៍​អូឡាំពិក​ជុំ​ចុង​ក្រោយ​ទេ​ ដែល​ភាគ​ច្រើន​គេ​ឃើញ​តែ​​បារាំង និង​អេស្ប៉ាញ ឬ​អាល្លឺម៉ង់​ជាដើម​។ ​ទន្ទឹម​ជាមួយ​គ្នា​នោះ​បាល់ទាត់​នារី​អង់គ្លេស​វិញ​ប្រធាន​អូឡាំពិក​របស់​អង់គ្លេស​​លោក Andy Anson បាន​​កត់​សម្គាល់​ឃើញ​ថា មាន​កម្រិត​ល្អ​ហើយ ហើយ​ក៏​តែង​មាន​មុខ​ឡើង​មក​ដល់​​ជុំ​ចុង​ក្រោយ​នៃ​អូឡាំពិក​​ជា​ញឹកញាប់​ ដ្បិត​តែ​ឆ្នាំ​នេះ​អូឡាំពិក​នៅ​បារាំង​​មិន​បាន​ឡើង​មក​ក៏​ដោយ​។

​ប្រធាន​អូឡាំពិក​ដដែល​បន្ថែម​ទៀត​ថា សម្រាប់​ពេល​៤​ឆ្នាំ​ក្នុង​ការ​អភិវឌ្ឍន៍​ខ្លួន​ដើម្បី​តែ​បាន​ឡើង​មក​កាន់​​ជុំ​ចុង​ក្រោយ​នៃ​អូឡាំពិក​លោក​គិត​ថា​​ពិត​ជា​អាច​ធ្វើ​បាន​។

អូឡាំពិក​២០២៨ ​នៅ​ទីក្រុង Los Angeles នៃ USA នឹង​ចាប់​ផ្ដើម​​ចន្លោះ​ពី​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​៣០ ខែ​កក្កដា ដែល​​ជា​ពេល​​ទើប​ហ្នឹង​បញ្ចប់​ EURO 2028 នៅ Wembley និង​ជា​ពេល​វេលា​ប្រហែល​ជា​ពីរ​ទៅ​បី​​សប្ដាហ៍​មុន​ពេល​លីគ​រដូវ​កាល​ថ្មី​ចាប់​ផ្ដើម​៕ ​​​​​​​

ប្រភព៖ BBC Daro Ly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី