• 2024-08-08 01:15:00
  • បាល់ទាត់

​​ដោយ​សារ​កៅអី​​ដឹក​នាំ​អង់គ្លេស​​នៅ​ទំនេរ​​​​ ឥឡូវ​​​បុរស​ម្នាក់​​នេះ​កំពុង​​​ស្ថិត​ក្នុង​ជម្រើស​

  • 2024-08-08 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Carsley ដែល​ទើប​ដឹក​នាំ​ U21 អង់គ្លេស​លើក​ពាន​ European Championship 2023 បាន​សម្រេច​ ក្រោយ​ខកខាន​អស់​រយៈ​ពេល​៣៩​ឆ្នាំ​ ពេល​នេះ​​បុរស​វ័យ​៥០​ឆ្នាំ​​កំពុង​ប៉ង​ចង់​ចូល​សាក​ល្បង​តំណែង​ដ៏​ក្ដៅ​ជំនួស​លោក Gareth Southgate ​ដែល​បាន​លា​ឈប់​​។

​វា​មិន​មែន​ជា​រឿង​ថ្មី​ទេ​​សម្រាប់​​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​​ ដែល​យក​អ្នក​ដឹក​នាំ​នៅ​ឈុត​ U21 ​​​ឡើង​មក​កាន់​ឈុត​ធំ​ជាក់​ស្ដែង​ដូច​ជា​លោក Stuart Pearce និង​លោក Southgate ​ជា​ដើម​សុទ្ធ​តែ​ធ្លាប់​កាន់ U21 អង់គ្លេស​​​ទាំង​អស់​។

Southgate បាន​​ចូល​​ខ្លួន​ឡើង​មក​កាន់​ឈុត​ធំ​​ក្រោយ​កាន់​ U21 អស់​រយៈ​ពេល​៣​ឆ្នាំ ហើយ​​ការ​ចូល​​ដឹក​នាំ​ជម្រើស​ជាតិ​អង់គ្លេស​៨​ឆ្នាំ​លោក​ក៏​បាន​សាង​កំណត់​ត្រា​ល្អ​ផង​ដែរ​ក្នុង​នោះ​រួម​មាន​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ World Cup 2018 , ឡើង​ដល់​វគ្គ៨​​ក្រុម​ចុង​ក្រោយ​​ World Cup 2022 , EURO ឡើង​ដល់​ផ្ដាច់​ព្រ័ត្រ​២​លើក​គឺ​នៅ​ឆ្នាំ២០២១​ និង ២០២៤​​ដែល​ថ្មី​ៗ​នេះ​ចាញ់​អេស្ប៉ាញ​។

យ៉ាង​ណា​តំណែង​​​ដែល​កំពុង​គ្មាន​អ្នក​ដឹក​នាំ​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ក៏​កំពុង​តែ​​ស្វែង​រក​អ្នក​ជំនួស​លោក Southgate ​ផង​ដែរ ដើម្បី​ត្រៀម​ខ្លួន​ចូល​រួម​ការ​ប្រកួតNations League នា​ខែ​ក្រោយ​នេះ​ទល់​ក្រុម​ សាធារណរដ្ឋ​អៀរឡង់​ និង​ហ្វាំងឡង់ ។

​សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​លោក Carsley បច្ចុប្បន្ន​នេះ​មាន​វ័យ​៥០​ឆ្នាំ​លោក​គឺ​ជា​អតីត​ខ្សែ​បម្រើ​​ល្បី​ឈ្មោះ​របស់​ក្រុម​បាល់ទាត់ Derby និង Everton កាល​​លោក​នៅ​អាយុ​១៧​ឆ្នាំ។ លោក​ក៏​ធ្លាប់​ដឹក​នាំ​ Coventry, Brentford និង Birmingham មុន​ពេល​លោក​ចូល​កាន់​ជម្រើស​ជាតិ​ U21 ឆ្នាំ​២០២០៕ ​​​​​​​​​​​

ប្រភព៖ BBC Daro Ly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី