• 2024-08-07 02:33:00
  • បាល់ទាត់

UEFA បើក​ការ​ស៊ើប​អង្កេត​​រឿង​​ប្ដូរ​​​អាជ្ញាកណ្ដាល VAR ​ក្នុង​ការ​ប្រកួត​រវាង Dynamo Kyiv និង Ranger

  • 2024-08-07 02:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Dynamo Kyiv របស់​អ៊ុយក្រែន និង​ Ranger របស់​ស្កុតឡែន​បាន​បញ្ចប់​ដោយ​លទ្ធផល​១-១​ក្នុង​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​៣​នៃ​​ពាន​រង្វាន់ UEFA Champions League ​កាល​ពី​យប់​មិញ​នេះ​។

​ក្នុង​កា​រប្រកួត​នោះ​មាន​ចំណុច​គួរ​ឲ្យ​កត់​សម្គាល់​មួយ​​បាន​កើត​ឡើង​ដោយ​សារ​តែ​ជិត​ដល់​​ម៉ោង​ប្រកួត​ទៅ​ហើយ​ស្រាប់​តែ UEFA ទទួល​របាយការណ៍​ថា​មន្រ្តី​អាជ្ញាកណ្ដាល​ដែល​កាន់​តួនាទី​ជា​​​ VAR ត្រូវ​បាន​ផ្លាស់​ប្ដូរ​។ ដើមឡើយ​លោកBartosz Frankowski បុរស​សញ្ជាតិ​ប៉ូឡូញ​ជា​អ្នក​កាន់​ស្រាប់​តែ​ជិត​ដល់​ម៉ោង​ប្រកួត​ទៅ​ហើយ​ UEFA បែរ​ជា​​ទទួល​របាយការណ៍​ថា តួនាទី​នេះ​បែរ​ជា​លោក Tomasz Musial ជា​អ្នក​ទទួល​បន្ទុក​ទៅ​វិញ​។

​​ ​​សូម​បញ្ជាក់​ថា​នេះ​ជា​ការ​ប្រកួត​ជើង​ទី​១​ប៉ុណ្ណោះ​​ខណៈ​ជើង​ទី​២​នឹង​ធ្វើ​ឡើង​នៅ​ទឹក​ដី​របស់ Ranger វិញ​ម្ដង ហើយ​អ្នក​ឈ្នះ​នឹង​ឡើង​ទៅ​ប៉ះ​ក្រុម RB Salzburg ឬ​ក៏​ Twente ​នៅ​វគ្គ​ចាញ់​ធ្លាក់​ជុំ​ចុង​ក្រោយ​​៕ ​​​

ប្រភព៖ BBC Daro Ly

មតិយោបល់
អត្ថបទថ្មី