- 2024-08-06 13:04:32
- បាល់ទាត់
Olmo ជិតមកលេងនៅអេស្ប៉ាញវិញហើយ
- 2024-08-06 13:04:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Olmo ជិតមកលេងនៅអេស្ប៉ាញវិញហើយ
ចន្លោះមិនឃើញ
ខ្សែបម្រើប្រយុទ្ធ Dani Olmo ជិតចេញពីក្លឹប RB Leipzig ហើយមកចូលរួមជាមួយក្លឹប Barcelona ហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ Fabrizio Romano។
ប្រភពដដែលបានបញ្ជាក់ថា ក្លឹប Barca និងក្លឹបអាល្លឺម៉ង់ RB Leipzig បានព្រមព្រៀងគ្នារឿងតម្លៃផ្ទេរហើយ គឺប្រមាណ ៧០ លានដុល្លារសហរដ្ឋអាមេរិក។ ភាគីក្លឹបអ្នកមានបុណ្យ និង Olmo ផ្ទាល់ក៏យល់ព្រមគ្នាដែរ។ បើមិនមានអ្វីប្រែប្រួលទេ កីឡាករអាល្លឺម៉ង់វ័យ ២៦ ឆ្នាំរូបនេះ នឹងក្លាយជាកីឡាករ Barcelona ឆាប់ៗ។ ខ្សែបម្រើប្រយុទ្ធនឹងចុះកុងត្រារយៈពេល ៦ ឆ្នាំជាមួយក្លឹបយក្សអេស្ប៉ាញរហូតដល់ឆ្នាំ ២០៣០។
កីឡាករ Dani Olmo ចូលរួមជាមួយ RB Leipzig តាំងពីឆ្នាំ ២០១៩ មក។ គិតមកទល់ពេលនេះ កីឡាករលេងឲ្យក្លឹបសរុប ១៤៨ ប្រកួត និងស៊ុតចូលសរុប ២៩ គ្រាប់។
Olmo គឺជាតារាប្រចាំក្រុមជម្រើសជាតិអេស្ប៉ាញ ដោយបានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងព្រឹត្តិការណ៍អឺរ៉ូ ២០២៤ កន្លងទៅ ហើយបានជួយក្រុមឈ្នះពានរង្វាន់កម្មវិធីនេះទៀតផង។
ក្រៅពី Olmo ក្លឹបអ្នកមានបុណ្យកំពុងប្រមាញ់យកខ្សែប្រយុទ្ធស្លាប Nico Williams ពីក្លឹប Athletic Bilbao ដើម្បីមកពង្រឹងតំបន់ប្រយុទ្ធរបស់ក្រុមក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Hansi Flick។ បើទោះជាមានដំណឺងចចាមអារ៉ាមមួយចំនួនថា Williams ពិតជាចង់មកចូលរួមជាមួយ Barca តែជាក់ស្ដែងការចរចាមិនទាន់ចេញផ្លែផ្កាដុំកំភួននៅឡើយគិតមកទល់ពេលនេះ។ មូលហេតុចម្បងមួយគឺ ក្លឹប Barca និង Bilbao មិនទាន់ត្រូវគ្នារឿងថ្លៃផ្ទេរ ដោយ Bilbao ចង់បានប្រមាណ ៦៥ លានដុល្លារសហរដ្ឋអាមេរិកពីក្លឹបអ្នកមានបុណ្យ តែអ្នកមានបុណ្យចង់ឲ្យ Bilbao ចុះតម្លៃជាងនេះ៕