• 2024-08-06 03:50:00
  • បាល់ទាត់

Ancelotti ៖ វត្តមាន​ Mbappe គ្មាន​ការ​​ប្ដូរ Bellingham ​ចេញ​ពី​តំបន់​ដែល​គេ​ធ្លាប់​​លេង​ទេ

  • 2024-08-06 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Carlo Ancelotti អ្នក​ចាត់​ការ​ស្ដេច​ស​ Real Madrid បញ្ជាក់​ពី​ការ​មក​ដល់​របស់ Kylian Mbappe នឹង​គ្មាន​ការ​ប្រែប្រួល​ចំពោះ​​ទីតាំង​លេង​របស់ Jude Bellingham ឡើយ​។

​​ខ្សែ​បម្រើ​វ័យ​២១​ឆ្នាំ​ Jude Bellingham បាន​បង្ហាញ​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ ក្រោយ​ចាក់​ចេញ​ពី​ Dortmund ​មក​កាន់​ទឹក​​ដី​អេស្ប៉ាញ Real Madrid ពិសេស​នោះ​គឺ​នៅ​តំបន់​ប្រើ​ប្រយុទ្ធ​កណ្ដាល​​ដែល​លេង​នេះ​តែ​ម្ដង​។ គេ​រក​បាន​​គ្រាប់​បាល់​ចំនួន២៣​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន ៤២​លើក ហើយ​និង​បាន​ជួយ​ក្រុម​​ឲ្យ​ឈ្នះ Champions League និង La Liga ។ ស្រប​ពេល​ដែល​ខ្សែ​​ប្រយុទ្ធ Kylian Mbappe ​បាន​មក​កាន់​ទឹក​ដី​អេស្ប៉ាញ​ក្នុង​​ទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវ​ក្ដៅ​នេះ​ ​ដោយ​គ្មាន​តម្លៃ​ខ្លួន​​បន្ទាប់​ពី​ចប់​កុង​ត្រា​នៅ PSG ។ ​​​

អ្នក​ការ​​​សញ្ជាតិ​អ៊ីតាលី ​បាន​បដិសេធ​មិន​ធ្វើ​ការ​ផ្លាស់ប្ដូរ​ទីតាំង​លេង​របស់ Jude Bellingham បើ​ទោះ​ជា​​មាន​វត្តមាន​របស់ Kylian Mbappe ក៏​ដោយ​​​។ «គ្មាន​ការ​ផ្លាស់ប្ដូរ​ទៅ​ណា​ឡើយ​» ។ ​នេះ​ជា​ការ​បញ្ជាក់​របស់ Carlo Ancelotti ។

​អ្នក​ចាត់​ការ​ដដែល​បាន​បន្ថែម​ទៀត​ថា «​កាល​ពី​រដូវ​កាលមុន Jude ​បាន​ធ្វើ​រឿង​​ភ្ញាក់ផ្អើល​ជា​ច្រើន ដោយ​គេ​បាន​បង្ហាញ​​​សមត្ថភាព​លេង​មួយ​ដ៏​អស្ចារ្យ ដែល​របៀប​នៃ​​ការ​លេង​នេះ​ក្លឹប​ពិត​ជា​ត្រូវ​ការ ព្រោះ​មើល​ទោះ​ប្រៀប​ដូច​ជា​កីឡាករ​ដែល​ចាស់ទុំ​លើ​ទីលាន​​។ ​ខ្ញុំ​គិត​ថា​រដូវ​កាល​​ថ្មី​នេះ​នឹង​មិន​មាន​អ្វី​ខុសប្លែក​ពី​រដូវ​កាល​មុន​ទេ​»។

​«​...Jude Bellingham ​កំពុង​បង្ហាញ​ឲ្យ​គ្រប់​គ្នា​មើល​ឃើញ​ថា គេ​បាន​វិវឌ្ឍន៍​ខ្លួន​ទៅ​ជា​កីឡាករ​កំពូល​​ និង​សំខាន់​បំផុត​ក្នុង​ក្រុម​​នា​ដែល​មិន​អាច​ខ្វះ​បាន​នា​ពេល​បច្ចុប្បន្ន។ និយាយ​ដោយ​ស្មោះត្រង់​គេ​លេង​នៅ​តំបន់​បម្រើ​កណ្ដាល​នេះ​ពិតជា​ជួយ​ក្រុម​បាន​ច្រើន​មែនទែន​»។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​អ្នក​ចាត់ការ​សញ្ជាតិ​អ៊ីតាលី៕

ប្រភព៖ BBC Daro Ly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី