• 2024-08-01 04:00:00
  • បាល់ទាត់

Manchester City ត្រូវ​ពិន័យ​​ជា​​ប្រាក់​២.០៩​លាន​ផោន​​​ដោយ​សារ​តែ​...

  • 2024-08-01 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លឹប​បាល់ទាត់​ Manchester City ត្រូវ​ពិន័យ​ជា​​ប្រាក់​ប្រមាណ​២.០៩ លាន​ផោន​ដោយ​សារ​តែ​ការ​មិន​គោរព​ពេលវេលា​ប្រកួត​​ម្ដង​ហើយ​ម្ដង​ទៀត​ បើ​គិត​ទៅ​មាន​ប្រមាណ​ជា​២២​ដង​ដោយ​​គ្មាន​ហេតុផល​សមរម្យ​។

​ក្លឹប​បាល់ទាត់​ Manchester City បាន​ទទួល​​យក​កំហុស​ថា ពួក​គេ​ពិត​ជា​បាន​​ចាប់​ផ្ដើម​ការ​ប្រកួត​យឺត​មែន ហើយ​ក្លឹប​ក៏​បាន​សម្ដែង​ការ​​​សុំ​ទោស​ផង​ដែរ​លើ​ចំណុច​នេះ​។ សហព័ន្ធ​បាល់ទាត់​ Premier League​ ​បាន​បញ្ជាក់​ថា ច្បាប់​នៃ​ការ​ចាប់​ផ្ដើម​ការ​ប្រកួត​ និង​ច្បាប់​​នៃ​ការ​ចាប់​​ផ្ដើម​ការ​ប្រកួត​នា​តង់​ទី​២​ ​វា​ជួយ​ឲ្យ​ការ​ប្រកួត​ប្រកប​ដោយ​​​វិជ្ជាជីវៈ​ខ្ពស់ និង​ផ្ដល់​ភាព​ប្រាកដ​ប្រជា​​សម្រាប់​អ្នក​គាំទ្រ និង​​ក្លឹប​ដែល​បាន​ចូលរួម​ការ​ប្រកួត​។

​​​​ច្បាប់​នេះ​វា​​ចំណែក​មួយ​ក្នុង​ការ​ជួយ​ដល់​ផ្នែក​ផ្សព្វផ្សាយ​​ក្នុង​ត្រៀម​ការ​ប្រកួត និង​ត្រូវ​បាន​អនុវត្តន៍​​​រហូត​ដល់​៣៨០​លីគ​នៅ​លើ​ពិភព​លោក​។

ជុំ​វិញ​រឿង​នេះ​ Manchester City ​បា​ន​បដិសេធ​មិន​ធ្វើ​ការ​បក​ស្រាយ​អ្វី​ទាំង​អស់​​ហើយ​​​ ហើយ​បើ​ផ្អែក​លើ​​របាយការណ៍​ការ​ប្រកួត​​កាល​ពី​រដូវ​កាល​​២០២២-២០២៣ មេឃខៀវ​ បាន​​ចាប់​ផ្ដើម​កា​រប្រកួត​យឺត​រហូត​ដល់​ទៅ ៨ លើក​ក្នុង​នោះ​គឺ​ត្រូវ​ពិន័យ​ជា​ប្រាក់​ប្រមាណ​៣៩​ម៉ឺន​ផោន។ ចំណែក​ក្នុង​រដូវ​កាល​២០២៣-២០២៤ ​គេ​បាន​រក​ឃើញ​ថា ​Manchester City បាន​ពន្យារ​ការ​ប្រកួត​ចំនួន ១៤ ដង​ដោយ​​ត្រូវ​ពិន័យ​ជា​ប្រាក់​សរុប​មាន​ចំនួន១,៧​លាន​ផោន​​ផង​ដែរ​។

ក្នុង​នោះ​គេ​ប្រទះ​​ឃើញ​ថា ការ​ដាក់​ទណ្ឌកម្ម​ដ៏​ធំ​បំផុត​គឺ​កើត​ឡើង​ក្នុង​កំឡុង​ការ​ប្រកួត​ជាមួយ Crystal Palace ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០២២ ដោយ​កាល​នោះ​គេ​បាន​ពន្យារ​ប្រកួត​ប្រមាណ​ជា​២​នាទី​និង ៤៦ វិនាទី ហើយ​ក៏​ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​ប្រមាណ​២០​ម៉ឺន​ផោន​ផងដែរ​៕

ប្រភព៖ BBC Daro Ly

មតិយោបល់