• 2024-07-24 06:52:00
  • បាល់ទាត់

បាល់ទាត់​អូឡាំពិក​ចាប់​ផ្ដើម​យប់​នេះ ​ខណៈ​​​កីឡាករ​លើស​អាយុ​៣​​​នាក់​របស់​ម្ចាស់ផ្ទះ​បារាំង​​​គ្មាន Kylian Mbappe

  • 2024-07-24 06:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​​​បាល់ទាត់​ជា​វិញ្ញាសា​មួយ​ក្នុង​ចំណោម​វិញ្ញាសា​ទាំង​៣២​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ២០២៤​​ ហើយ​ក្នុង​នោះ​បារាំង​ក្នុង​នាម​ជា​​ម្ចាស់​ផ្ទះ​ក៏​មាន​កីឡាករ​លើស​អាយុ​៣​នាក់​ដូច​ប្រទេស​ផ្សេង​ដែរ​ ខណៈ​ក្នុង​ចំណោម​កីឡាករ​លើស​អាយុ​ទាំង​៣​នាក់​នោះ​គ្មាន​​វត្តមាន​របស់ Kylian Mbappe ទេ​។

​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ Thierry Henry ​ជា​​​គ្រូ​បង្វឹក​ក្នុង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ក្រោម​អាយុ​២៣​ឆ្នាំ​បារាំង​បាន​និយាយ​ថា Real Madrid ​មិន​អនុញ្ញាត​ឲ្យ​​យក Kylian Mbappe មក​ចូលរួម​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​ទេ ព្រោះ​អី​​ក្លឹប​យក្ស​របស់​អេស្ប៉ាញ​មើល​ឃើញ​ពី​ភាព​នឿយហត់​របស់​កីឡាករ​​ខ្លួន​ណា​មួយ​គេ​ខ្លាច​កីឡាករ​គេ​របួស​ផង​នោះ​។

​គ្រូ​បង្វឹក​ខាង​លើ​បាន​ចុច​កីឡាករ​៣​នាក់​សម្រាប់​ប្រើប្រាស់​​ក្នុង​នាម​ជា​កីឡាករ​លើស​អាយុ​ក្នុង​នោះ​មាន Alexandre Lacazette ​របស់​ Lyon ដោយ​លោក​ឲ្យ​កាន់​តំណែង​ជា​ប្រធាន​ក្រុម U23 បារាំង​​ ខណៈ​ខ្សែការពារ​ Loic Bade ​យក​មក​ពី​​ Sevilla និង​ខ្សែ​ប្រយុទ្ធ​ Jean-Philippe Mateta យក​មក​ពី Crystal Palace​។

​សម្រាប់ Alexandre Lacazette លោក​ពន្យល់​ថា គេ​ជា​កីឡាករ​​ចាស់​បន្តិច​មែន​ ពោល​គឺ​ ៣៣​ឆ្នាំ ​ប៉ុន្តែ​នៅ​តែ​មាន​សក្ដានុពល ព្រោះ​អី​កាល​ពី​រដូវ​កាល​មុន​ក្នុង​ចំណោម​៣៥​ប្រកួត​លេង​ឲ្យ​ Lyon គេ​រក​បាន​រហូត​ដល់​ទៅ​​២២​គ្រាប់​ ក្នុង​នោះ​គេ​បាន​រួម​ចំណែក​ជួយ​ជម្រើស​ជាតិ​តាំង​ពី​ឆ្នាំ​២០១៧​មក​ម្ល៉េះ ​ដូច្នេះ​វា​សក្ដិសម​បំផុត​ដែល​លោក​ត្រូវ​តែ​មើល​ឃើញ​​ពី​កីឡាករ​ម្នាក់​នេះ​​៕ ​​​​​​​

ប្រភព៖ BBC Daro Ly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី