• 2024-07-18 13:48:20
  • បាល់ទាត់

Aubameyang ចាកចេញ​ពី​ក្លឹប​នៅ​បារាំង​ ទៅ​កាន់​ក្លឹប​នៅ​អារ៉ាប៊ីសាអ៊ូឌីត​

  • 2024-07-18 13:48:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Pierce Aubameyang បាន​ធ្វើ​ការ​ចេញ​ពី​ក្លឹប​ Marseilla ទៅ​កាន់​ក្លឹប​ Al Qadsiah នៅ​ក្នុង​ថ្ងៃ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano

Aubameyang បាន​ចុះ​កុងត្រា​ជា​មួយ​ក្លឹប​អារ៉ាប៊ីសាអូឌីត​នៅ​ក្នុង​ថ្ងៃ​នេះ​ជា​មួយ​នឹង​កុងត្រា​រយៈពេល​២ឆ្នាំ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៦។

ការ​ចរចា​ត្រូវ​រ៉ូវ​គ្នា​នេះ​ធ្វើ​ឡើង​ក្រោយ​ Marseilla យល់​ព្រម​បើក​ភ្លើង​ខៀវ​ឲ្យ​នាំ​ចូល​កាល​ពី​អាទិត្យ​មុន​នេះ​។

Aubameyang បាន​មក​លេង​ឲ្យ​ Marseilla ១ឆ្នាំ​ពី​ឆ្នាំ​២០២៣-២០២៤ ដោយ​ចូល​លេង​បាន​ ៥១ប្រកួត​ និង​ស៊ុត​ចូល​ ៣០គ្រាប់​។

កីឡាករ​នេះ​បាន​ប្រឡូក​ក្នុង​អាជីព​ជា​កីឡាករ​ក្រុម​ឈុត​ធំ​ចាប់​ពី​ឆ្នាំ​២០០៧ មក​ដោយ​ធ្លាប់​លេង​ឲ្យ​ក្លឹប​ AC Milan, Dortmund, Arsenal, Barca ជា​ដើម​ដោយ​ចូល​លេង​បាន​សរុប​ ៦៥៨ប្រកួត​ និង​ស៊ុត​ចូល​ ៣៣៤គ្រាប់​៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម