• 2024-07-18 01:00:00
  • បាល់ទាត់

បេក្ខភាព​ដែល​មើល​ទៅ​សក្តិសម​ឈ្នះ​​ពាន​ Ballon d'Or 2024 ​ទាំង​៥​នាក់​

  • 2024-07-18 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Lionel Messi ជា​ម្ចាស់​​ពាន Ballon d'Or 2023 ដែល​ទទួល​បាន បន្ទាប់​​ពី​គេ​បាន​ជួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​លើក​ពាន World Cup 2022 នៅ​កាតា ។ ​ខណៈ​ការ​ឈ្នះ​បាន​ Ballon d'Or 2023 បាន​ធ្វើ​ឡើង​កាល​ពី​ខែ​តុលា ឆ្នាំ​២០២៣ នៅ​លើ​ទឹក​ដី​ប្រទេស​បារាំង​ ដែល​ជា​ការ​ឈ្នះ​បាន Ballon d'Or ​លើក​ទី​៨​របស់​ Messi​ ​ហើយ​ឆ្នាំ​នេះ​កីឡាករ​គ្រប់​រូប​កំពុង​តែ​ទន្ទឹង​ចាំ​មើល​ថា អ្នក​​ណា​នឹង​ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់​ Ballon d'Or 2024 ។

វេបសាយ​ GOAL បាន​ចេញផ្សាយ​កីឡាករ​ទាំង​៥​នាក់​ដែល​​​ឈាន​មុខ​គេ​ នឹង​អាច​ក្លាយ​ជា​ម្ចាស់​​ពាន​មួយ​នេះ​នៅ​​ក្នុង​ឆ្នាំ​២០២៤​គឺ​៖

៥- Lautaro Martinez (Inter) ៖ ​ក្នុង​រដូវ​កាល ២០២៣-២០២៤ ខ្សែ​ប្រយុទ្ធ​ Inter ម្នាក់​នេះ​រក​បាន​​៣៥​គ្រាប់​ ៨​ Assists ​ហើយ​ទើប​តែ​បាន​​ឈ្នះ​ពាន Copa America , ​បាន​ឈ្នះ Serie A និង Supercoppa Italiana ។

​ដោយ​ឡែក​ក្នុង​ពាន​រង្វាន់ UEFA Champions League វិញ​​គេ​បាន​​ជួយ​ Inter ឡើង​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ បន្ទាប់​ធ្លាក់​ក្រោម​ថ្វី​ជើង AT Madrid ។ ចំណែក​ការ​ប្រជែង​​ក្នុង​ពាន Copa America កាល​ពី​ពេល​ថ្មី​នេះ​គេ​ជា​ចំណែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​អាហ្សង់ទីន​ឲ្យ​លើក​ពាន​ដោយ​រក​បាន​៥​គ្រាប់​ក្លាយ​ជាម្ចាស់​​​ស្បែក​ជើង​មាស​ក្នុង​ព្រឹត្តិការណ៍ Copa America 2024 ដែល​​​ធ្វើ​ឡើង​នៅ USA កាល​ពី​​ពេល​ថ្មី​ៗ​នេះ​។​

៤-Dani Carvajal (Real Madrid) ៖ ខ្សែ​ការពារ​​ស្លាប​របស់ Real Madrid រូប​នេះ​វិញ​ក៏​មិន​ណយ​ដែរ​គេ​បាន​ជួយ​ឲ្យ Real Madrid លើក​ពាន UCL ជួយ​អេស្ប៉ាញ​លើក​ពាន​ EURO 2024, La Liga និង Supercopa de Espana បើ​គិត​ទៅ​គេ​រក​បាន​៧​គ្រាប់​នា​រដូវ​កាល​មុន ៨ assists និង ២១​ clean sheets ។

៣-Jude Bellingham (Real Madrid) ៖​ដ្បិត​តែ​មិន​បាន​ជួយ​​ឲ្យ​អង់គ្លេស​លើក​ពាន EURO 2024 មែន​ប៉ុន្តែ​គេ​បាន​​បង្ហាញ​ទម្រង់​លេង​បាន​ល្អ​មែន​ទែន​ពោល​គឺ​រក​បាន ២៧​គ្រាប់​១៧ assists ជួយ​ក្លឹប​ឲ្យ​ឈ្នះ​ពាន​ UCL, La Liga និង Supercopa de Espana ផង​ដែរ​។ គេ​ក៏​បាន​ជួយ​អង់គ្លេស​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ EURO 2024 ផងដែរ​។​

២-Vinicius Jr (Real Madrid) ៖​ ប្រយុទ្ធ​របស់​ប្រេស៊ីល​រូប​នេះ​បាន​ជួយ​ឲ្យ​​ក្លឹប​របស់​គេ​ឈ្នះ​ UCL, La Liga និង Supercopa de Espana ដោយ​​រក​បាន ២៦ គ្រាប់ និង ១២ assists ​។

១- Rodri (Manchester City) ​គេ​បាន​ក្លាយ​ជា​កីឡាករ​ជាប់​ពិន្ទុ​មាន​ច្រើន​ជាង​​គេ​ក្នុង​ការ​ឈ្នះ​​ពាន​ Ballon d'Or បន្ទាប់​ពី​គេ​បាន​ជួយ​ឲ្យ​អេស្ប៉ាញ​លើក​ពាន EURO 2០24 ព្រម​ទាំង​ឈ្នះ​ពាន​រង្វាន់​ផ្ទាល់​ខ្លួន​ជា​​កីឡាករ​លេង​ល្អ​ប្រចាំ​ព្រឹត្តិការណ៍​ថែម​ទៀត​ផង​។ ​គេ​ក៏​បាន​ជួយ​ក្លឹប​ Man City របស់​គេ​ឈ្នះ​ពាន Premier League, Club World Cup និង​ UEFA Super Cup ជា​ដើម​។ បន្ថែម​លើស​ពី​នេះ​គេ​ក៏​បាន​ជួយ Man City ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ FA Cup ដោយ​កាល​នោះ​ចាញ់ បិសាច​ក្រហម Manchester United ២-១ ៕ ​​​​​​​​​

ប្រភព៖ Goal Daro Ly

មតិយោបល់
អត្ថបទពេញនិយម