- 2024-07-15 01:23:20
- បាល់ទាត់
Southgate ឆ្លើយបែបនេះក្រោយសួរទាក់ទងរឿងបន្តដឹកនាំអង់គ្លេសបន្ទាប់ពីចាញ់ អេស្ប៉ាញ
- 2024-07-15 01:23:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Southgate ឆ្លើយបែបនេះក្រោយសួរទាក់ទងរឿងបន្តដឹកនាំអង់គ្លេសបន្ទាប់ពីចាញ់ អេស្ប៉ាញ
ចន្លោះមិនឃើញ
អង់គ្លេសបានបរាជ័យជាលើកទី២ក្រោមការដឹកនាំរបស់លោកGareth Southgate នៅវគ្គផ្ដាច់ព្រ័ត្រ EURO 2024 ក្រោយថ្វីជើងអេស្ប៉ាញ ២-១ ហើយក្រោយបញ្ចប់ភារកិច្ចនៅ EURO នេះលោកត្រូវបានអ្នកកាសែតសួរសំនួរទាក់ទងរឿងអនាគតចង់បន្តដឹកនាំអង់គ្លេសនៅ World Cup 2026 ទៀតទេ។
លោកបានឆ្លើយថា រឿងនេះលោកមិនចង់និយាយដោយបើកចំហទេ ព្រោះលោកត្រូវការការជជែកជាជាមួយក្រុមការងាររបស់សហព័ន្ធបាល់ទាត់អង់គ្លេសសិន។ យ៉ាងណាលោកក៏យល់ពីសំនួរនិងអ្វីដែលអ្នកចង់ដឹង ពិតណាស់សម្រាប់លោកបើសួរថាចង់បន្តដឹកនាំដល់ Worl 2026 ឬអត់គឺនៅតែចង់ ព្រោះលោកយល់ថាវាជារឿងមួយដ៏ពិបាក ក្នុងការនាំយកក្រុមមួយនេះមកកាន់វគ្គផ្ដាច់ព្រ័ត្រ២ដងជាប់ៗ ដែលជាប្រវត្តិសាស្ត្រមួយមិនធ្លាប់មាន។
កុងត្រារបស់លោក Gareth Southgate នឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីលោកបានចូលមកកាន់តំណែងនេះកាលពីឆ្នាំ២០១៦។ បើទោះមិនទាន់ឈ្នះពានណាមួយក្ដី ប៉ុន្តែសហព័ន្ធបាល់ទាត់អង់គ្លេសត្រូវបានគេរាយការណ៍ថា គ្រោងបន្តឲ្យលោកនៅដឹកនាំបន្តទៀតរហូតដល់ World Cup 2026 ព្រោះតែលោកបានជួយក្រុមឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រ EURO 2024 ទល់អេស្ប៉ាញនេះ៕