• 2024-07-12 12:59:50
  • បាល់ទាត់

Simone Inzaghi បាន​ចុះ​កុងត្រា​ថ្មី​ជា​មួយ​ Inter Milan

  • 2024-07-12 12:59:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Simone Inzaghi បាន​ធ្វើ​ការ​ចុះ​កុងត្រា​ថ្មី​បន្ត​ធ្វើ​ជា​គ្រូបង្គោល​ជា​មួយ​ក្លឹប​ Inter Milan បន្ត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៦។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ លោក​ Fabrizio Romano លោក​បាន​ធ្វើ​ការ​ព្រមព្រៀង​ចុះ​កុងត្រា​នៅ​ក្នុង​ថ្ងៃ​នេះ​តែ​ម្ដង​ដោយ​នៅ​ក្នុង​កុងត្រា​ថ្មី​នេះ​ លោក​នឹង​ទទួល​បាន​ប្រាក់​ពលកម្ម​ក្នុង​មួយ​រដូវកាល​គឺ​ ៦.៥លាន​អ៊ឺរ៉ូ​។

នៅ​ក្នុង​ករណី​ដែល​ក្លឹប​នេះ​បាន​ឈ្នះ​ពាន​លីគ​កំពូល​ Serie A នៅ​ក្នុង​រដូវកាល​រដូវកាល​២ឆ្នាំ​ខាង​មុខ​នេះ​ លោក​នឹង​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​ក្នុង​មួយ​រដូវកាល​គឺ​ ២លាន​អ៊ឺរ៉ូ​។

Inter Milan មាន​បំណង​ចង់​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ លោក​ Simone Inzaghi ដែល​ជា​គ្រូបង្គោល​ក្លឹប​នេះ​ផ្ទាល់​ឲ្យ​បន្ត​ដឹក​នាំ​រយៈពេល​វែង​តាំង​ពី​ខែ​មេសា​ ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ​ម្ល៉េះ​ព្រោះ​តែ​​កុងត្រា​របស់​លោក​នឹង​បញ្ចប់​ជា​មួយ​ក្លឹប​នេះ​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៥។

លោក​ Inzaghi ក៏​ត្រូវ​បាន​គេ​ដឹង​ថា​មាន​បំណង​ចង់​បន្ត​កុងត្រា​ថ្មី​ និង​ចង់​នៅ​បន្ត​ជា​មួយ​ Inter Milan ផង​ដែរ​តាំង​ពី​ក្លឹប​នេះ​បាន​បើក​ការ​ចរចា​តាំង​ពី​ដំបូង​។

លោក​បាន​មក​ដឹកនាំ​ក្លឹប​នេះ​តាំង​ពី​ឆ្នាំ​២០២១​មក​ដោយ​ធ្លាប់​ឈ្នះ​ពាន​ Serie A ក្នុង​រដូវកាល​នេះ​, ពាន​ Super Cup ៣រដូវកាល​ជាប់​គ្នា​ និង​ពាន​ Cup ចំនួន​២រដូវកាល​៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី