• 2024-07-09 06:41:00
  • បាល់ទាត់

Luke Shaw ​៖ ខ្ញុំ​រួចរាល់​ក្នុង​ការ​ចូលលេង​ឲ្យ​អង់គ្លេស​ពេញ​៩០​នាទី

  • 2024-07-09 06:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Luke Shaw ជា​​ខ្សែការពារ​ស្លាប​​សំណព្វ​ចិត្ត​របស់​លោក Gareth Southgate ដោយ​គេ​មិន​បាន​ចូលលេង​ទេ​ក្នុង​ការ​ប្រកួត​៤​លើក​កន្លង​មក​ គិត​ចាប់​ពី​ការ​ប្រកួត​ជម្រុះ​តាម​ក្នុង​ពូល និង​ឈាន​ចូល​មក​ដល់​វគ្គ១៦ក្រុម​ចុង​ក្រោយនៃ​​ព្រឹត្តិការណ៍ EURO 2024 ប៉ុន្តែ​ក៏​បាន​ប្ដូរ​ចូល​ក្នុង​ការ​ប្រកួត​ទី​៥​ វគ្គ​៨​​ក្រុម​ចុង​ក្រោយ​កាល​ឈ្នះ ស្វីស​ ដោយ​បាល់​ប៉េណាល់ទី​ ៥-៣​។

ក្នុង​បទ​សម្ភាសន៍​គេ​បាន​និយាយ​ថា ​គេ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ចូលលេង​ឲ្យ​​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ពេញ​៩០​នាទី​បន្ទាប់​ពី​ជា​ពី​របួស​​សរសៃពួរ «​បាទ​!​ប្រាកដ​ណាស់ខ្ញុំ​ Fit ១០០​ ហើយ​ ខ្ញុំ​អាច​លេង​បាន​ពេញ​ជូន​ក្រុម​ជម្រើស​ជាតិ​ខ្ញុំ។ អ្វី​ៗ​សម្រេច​លើ Gareth Southgate ថា​គាត់​ព្រម​ដាក់​ខ្ញុំ​ឲ្យ​លេង​អត់​ តែ​សម្រាប់​ខ្ញុំ​គឺ​ពេញ​ល្អ​ណាស់​ ហើយ​រួចរាល់​ និង​កំពុង​តែ​ត្រៀម​ខ្លួន​សម្រាប់​ការ​បង្ហាញ​​ខ្លួន​លើ​ទីលាន»។

​Shaw មក​កាន់​ប្រទេស​អាល្លឺម៉ង់​​គឺ​គេ​មាន​របួស​ស្រាប់​ទៅ​ហើយ ពោល​គឺ​គេ​មាន​របួស​​សរសៃពរ​នេះ​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២៤ កាល​​​លេង​នៅ​ក្លឹប Manchester United របស់​គេ​ម្ល៉េះ ប៉ុន្តែ​លោក Gareth Southgate ស្រលាញ់​ទម្រង់​លេង​របស់ Shaw ​​និង​បាន​​​ចាត់​ទុក​ជា​ខ្សែការពារ​សំណព្វ​ចិត្ត​របស់​លោក​ បើ​ទោះ​ជា​មាន​របួស​​​ក៏​ហៅ​មក​ចូលរួម​ជម្រើស​ជាតិ​ដែរ​។ ជាក់​ស្ដែង​ពេល​នេះ​គេ​បាន​ជា​ទាន់​ពេល​​វេលា​ ហើយ​ជា​ពេល​ដែល​សំខាន់​ក្នុង​ការ​លេង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ទល់​ក្រុម​ជម្រើស​ជាតិ​​ហុល្លង់​នា​យប់​ថ្ងៃ​​ទី​១០ វេលា​ម៉ោង​២​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១​ ខែ​កក្កដា ឆ្នាំ​២០២៤​។

​បើ​និយាយ​ទៅ​៤​ប្រកួត​កន្លង​មក Shaw មិន​​បាន​ចូល​លេង​ទេ ហើយ​ការ​ចាប់​ផ្ដើម​ប្រកួត​ទី​១​ក្នុង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​គឺ​​ប្ដូរ​ចូល​នាទី​​ទី​៧៨ ក្នុង​ជំនួប​យក​ឈ្នះ​ ស្វីស ដោយ​បាល់​កាត់​សេចក្ដី​ប៉េណាល់​ទី ៥-៣ ។ ​ទោះជា​យ៉ាង​ណា​លោក Gareth Southgate ​ក៏​​បាន​បញ្ជាក់​ដែរ​ថា ជុំ​រិញ​របួស​នេះ​​​ក្រុម​ការងារ​​ជឿ​ថា Shaw ​​ជាសះស្បើយ​ទាន់​ពេលវេលា​តាំង​ពី​វគ្គ​ជម្រុះ​តាម​ពូល​មក​ម្ល៉េះ ប៉ុន្តែ​​ដោយ​សារ​តែ​រាង​កាយ​របស់ Shaw ​ជា​មក​វិញ​មិន​ទាន់​ទើប​អូស​បន្លាយ​មក​ដល់​ពេល​នេះ​ទើប​ជា​សះស្បើយ​​បែប​នេះ​៕ ​​​​​​​​​

ប្រភព៖ BBC Daro Ly

មតិយោបល់