
- 2024-07-09 01:00:00
- បាល់ទាត់
មើលការទស្សន៍ទាយរវាងបារាំង និងអេស្ប៉ាញ ថាក្រុមណានឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ!
- 2024-07-09 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលការទស្សន៍ទាយរវាងបារាំង និងអេស្ប៉ាញ ថាក្រុមណានឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ!
ចន្លោះមិនឃើញ
ក្រុមមាន់គកបារាំង និងអេស្ប៉ាញ នឹងធ្វើការប្រកួតនាយប់នេះក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនាម៉ោង២រំលងអាធ្រាត្រថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ក្នុងព្រឹត្តិការណ៍ EURO 2024 ដែលធ្វើឡើងនៅប្រទេសអាល្លឺម៉ង់។ ក្នុងជំនួបដ៏ធំនេះត្រូវបានគេមើលឃើញថា ក្រុមទាំងពីរសុទ្ធតែខ្លាំងដូចគ្នា និងមានឱកាសឡើងដូចគ្នាគ្រាន់តែការទស្សន៍ទាយផ្អែកទៅតាមការមើលពីទម្រង់លេងនិងជើងកីឡាករ។
បារាំង ជាក្រុមលេងប្រយ័ត្ន និងមានភាពប៉ិនប្រសព្វក្នុងការបិទជាក់ស្ដែង៥ប្រកួតកន្លងមកពួកគេលេងមិនសូវផ្ដោតលើការសម្រុកទេដោយរកបានត្រឹមតែ៣គ្រាប់ប៉ុណ្ណោះក្នុងចំណោម៥ប្រកួតក្នុងនោះប៉េណាល់ទី១គ្រាប់ និងការធ្វើឲ្យចូលទីខ្លួនឯងរបស់ដៃគូ២គ្រាប់ទៅហើយក្នុងចំណោមការឈ្នះ៣ប្រកួតដោយលទ្ធផល១-០ បីប្រកួត។ យ៉ាងណាបើនិយាយពីជើងកីឡាករពួកគេគ្មានបញ្ហាអីទេ ពោលមិនថា Kylian Mbappe ដែលមានរបួសបាក់ខ្ទង់ច្រមុះកាលប្រកួតជាមួយអូទ្រីស និងបានប៉ះទង្គិចម្ដងទៀតពេលលេងជាមួយព័រទុយហ្គាល់នោះក៏នៅតែអាចលេងបាន ហើយ Marcus Thuram និង Ferland Mendy សុទ្ធតែរបួសស្រាលៗ។
ដោយឡែកសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញវិញពួកគេរកបានគ្រាប់ស៊ុតច្រើនៗស្ទើរតែគ្រប់ប្រកួតក្នុងចំណោមការប្រកួត៥លើករបស់គេតាំងពីវគ្គជម្រុះតាមពូលពួកគេឈ្នះទាំងអស់មិនមានស្មើ ឬឈានចូលដល់វគ្គប៉េណាល់ទីឡើយ។ បើទោះជាការប្រកួត៥លើកកន្លងមកពួកគេសុទ្ធតែឈ្នះ ប៉ុន្តែនាប្រកួតនេះពួកគេមានចំណុចព្រួយបារម្ភខ្លះដែរគឺកីឡាករ៣រូបមិនបានចូលលេងគឺ Dani Carvajal និងខ្សែការពារ Robin Le Normand សុទ្ធតែមិនបានចូលលេងដោយសារជាប់ពិន័យ ខណៈដែល Pedri ក៏មានបញ្ហារបួសសរសៃពួរ។
បើនិយាយបីប្រវត្តិប៉ះគ្នាវិញក្រុមទាំងពីរមានឈ្នះទៅឈ្នះមក ប៉ុន្តែការប៉ះគ្នា៣លើកចុងក្រោយគឺបារាំងគេធ្វើបានល្អជាងគឺឈ្នះ២លើកខណៈអេស្ប៉ាញឈ្នះ១លើក។
គូនេះត្រូវបានក្រុមការងារព្យាករថា សម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញនិងប្រើ១១នាក់លេងយប់នេះគឺ Simon, Navas, Nacho, Laporte, Cucurella; Olmo, Rodri, Ruiz: Yamal, Morata និង Williams
ចំណែកបារាំងគេនឹងប្រើ១១នាក់នេះគឺ Maignan; Kounde, Saliba, Upamecano, Hernandez; Kante, Tchouameni, Rabiot; Griezmann; Kolo Muani និង Mbappe
ព្យាករ ចប់៩០នាទីស្មើ (អេស្ប៉ាញស៊ី១-០ នៅម៉ោងបន្ថែម១៥នាទីពីរដង)