• 2024-07-08 13:49:03
  • បាល់ទាត់

Olise ស្ថិត​ក្នុង​ចំណោម​កីឡាករ​ Bayern ទិញ​យក​ក្នុង​តម្លៃ​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​

  • 2024-07-08 13:49:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Michael Olise ស្ថិត​ក្នុង​ចំណោម​កីឡាករ​ ដែល​ក្លឹប​ Bayern Munich បាន​ធ្វើ​ការ​ចំណាយ​ក្នុង​ការ​ទិញ​យក​ក្នុង​តម្លៃ​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​នេះ​។

Olise ត្រូវ​បាន​ Bayern ទិញ​យក​ពី​ Crystal Palace កាល​ពី​ពេល​ថ្មីៗ​នេះ​ក្នុង​តម្លៃ​៥៣លាន​អ៊ឺរ៉ូ​ ដែល​ធ្វើ​ឲ្យ​កីឡាករ​នេះ​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ជាប់​ក្នុង​ចំណាត់​ថ្នាក់​ទី​៤ ដែល​ក្លឹប​បាន​ចំណាយ​លុយ​ច្រើន​បំផុត​ក្នុង​ការ​ទិញ​យក​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ Bayern។

ជា​មួយ​នឹង​តម្លៃ​មួយ​នេះ​ Olise ជា​កីឡាករ​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​គេ​ ដែល​ក្លឹប​អាល្លឺម៉ង់​នេះ​ចំណាយ​លុយ​ទិញ​យក​ផង​ដែរ​ក្នុង​រដូវកាល​នេះ​។

ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​រូប​នេះ​បាន​ធ្វើ​ការ​ចុះ​កុងត្រា​ជា​ផ្លូវការ​ជា​មួយ​នឹង​ Bayern រយៈពេល​៥ឆ្នាំ​ រហូត​ទៅ​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៩។

នៅ​ក្នុង​ពេល​នេះ​កីឡាករ​នេះ​មាន​វ័យ​២២ឆ្នាំ​ ដោយ​មក​លេង​ឲ្យ​ក្រុម​ឈុត​ធំ​ឲ្យ​ក្រុម​ Reading តាំង​ពី​ឆ្នាំ​២០១៨មក​ ដោយ​ចូល​លេង​បាន​ ១៦៣ប្រកួត​ និង​ស៊ុត​ចូល​ ២៣គ្រាប់​៕

ប្រភព៖ transfermarkt អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម