- 2024-07-05 23:00:00
- បាល់ទាត់
Ousmane Dembéléប្ដូរចូលនាទី៦៧ជាប់ជាកីឡាករល្អប្រចាំការប្រកួតបារាំង និងព័រទុយហ្គាល់
- 2024-07-05 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ousmane Dembéléប្ដូរចូលនាទី៦៧ជាប់ជាកីឡាករល្អប្រចាំការប្រកួតបារាំង និងព័រទុយហ្គាល់
ចន្លោះមិនឃើញ
ក្រុមមាន់គកបារាំងបានឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយ ឬពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ បន្ទាប់ពីទម្លាក់ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ បន្ទាប់ពីស្មើគ្នា១២០នាទី។
យ៉ាងណាសម្រាប់ Ousmane Dembéléត្រូវបានគេមើលឃើញថាប្ដូរចូលមកនៅនាទីទី៦៧ភ្លាមធ្វើឲ្យបារាំងមានសាច់បាល់សម្រុកខ្លាំងជាងមុន ដែលមើលទៅធ្វើឲ្យពូកគេមានឱកាសបញ្ចប់ទីល្អៗជាច្រើនលើក។ ឱកាសដែលបង្កើតតាមរយៈការកាត់ចូលពីរបស់ខ្សែប្រយុទ្ធល្បឿនលឿនរូបនេះ ដ្បិតតែមិត្តរួមក្រុមមិនអាចសម្រេចទីបាន ប៉ុន្តែក៏បានធ្វើឲ្យបារាំងបន្លាយព័រទុយហ្គាល់ភ័យម្ដងៗផងដែរ។
Ousmane Dembélé ក៏បានរួមចំណែកទាត់បាល់កាត់សេចក្ដី១គ្រាប់ក្នុងចំណោមគ្រាប់បាល់ទាំង៥របស់បារាំងក្នុងការយកឈ្នះទៅលើព័រទុយហ្គាល់៥-៣នេះផងដែរ ដូច្នេះវាពិតជាសក្ដិសមសម្រាប់ Man of the Match ឬកីឡាករល្អប្រចាំការប្រកួតរវាងបារាំង និងព័រទុយហ្គាល់នេះផងដែរ៕