• 2024-07-04 00:00:00
  • បាល់ទាត់

Foden ៖ ខ្ញុំ​គិត​ថា ទម្រង់​លេង​អង់គ្លេស​កីឡាករ​ក៏​មាន​ចំណែក​ក្នុងនោះដែរ​មិន​មែន​មក​ពី Southgate ​ម្នាក់ឯងទេ​...

  • 2024-07-04 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស​​រង​ការ​រិះគន់​មិន​តិច​នោះ​​ទេ​ ពី​អ្នក​គាំទ្រ​ក្នុង​ការ​ប្រកួត​​​​ពាន​រង្វាន់ EURO 2024 ដែល​កំពុង​ធ្វើ​ឡើង​នៅ​​ក្នុង​ប្រទេស​អាល្លឺម៉ង់ ​ហើយ​​​លោក Gareth Southgate​ ​ដែល​គ្រូ​បង្គោល​រង​ការ​រិះគន់​យ៉ាង​​ចាស់ដៃ​​ខ្លាំង​ជាង​គេ​ ប៉ុន្តែ​សម្រាប់ Phil Foden យល់​ថា បញ្ហា​ទាំង​អស់​មិន​មែន​មក​ពី​​គ្រូ​​ឯង​ទេ​​ក៏​អាច​មក​ពី​កីឡាករ​​​ដែរ​។

​​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​បាន​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ហើយ ដែល​ត្រូវ​តទល់​ជា​មួយ​ក្រុម​ស្វីស​នា​ថ្ងៃ​​ទី​៦​ ខែ​កក្កដា ឆ្នាំ​២០២៤ នៅ​លើ​ទឹក​ដី Venue Düsseldorf Arena ក្នុង​ប្រទេស​អាល្លឺម៉ង់​។ ​​​យ៉ាង​ណា​អង់គ្លេស​​បាន​ឡើង​មក​កាន់​វគ្គ​៨​ក្រុម​នេះ​​អ្នក​គាំទ្រ​​មើល​ឃើញ​ថា ​ពិបាក​ភ្នែក​ខ្លាំង​មែនទែន​ដ្បិត​អី​ស្ទើរ​តែ​ធ្លាក់​ទៅ​ហើយ​កុំ​តែ​បាន​គ្រាប់​បាល់​សំណាង​របស់ J. Bellingham តាម​ស្មើ​នៅ​ចុង​ម៉ោង​នាទី ៩០+៥ ដើម្បី​ទទួល​បាន​ឱកាស​បន្ត​ដល់​ម៉ោង​បន្ថែម​១៥​នាទី​ពីរ​ដង ទើប​អាច​វាយ​បក​វិញ​២-១ នៅ​ក្នុង​ម៉ោង​បន្ថែម​នោះ​​​។

​​​​​​​​ក្រោយ​មក​អ្នក​កាសែត​បាន​​ធ្វើ​ការ​សួរ​ទៅ​កាន់​ខ្សែប្រយុទ្ធ​របស់​អង់គ្លេស Phil Foden ​​ជុំ​វិញ​​ការ​រិះគន់​ទម្រង់​​លេង​​ ការ​ចុច​កីឡាករ​ ​និង​ការ​បង្វឹក​របស់ Gareth Southgate​ មុន​ការ​ប្រកួត​ទល់​ក្រុម​ស្វីស​។ Foden ​​មាន​អារម្មណ៍​ថា​ពិត​ជា​​សុំ​ទោស​ទៅ​កាន់​អ្នក​ចាត់​ការ​ក្រុម​របស់​ខ្លួន​ ហើយ​គេ​បង្វែរ​ស្ថាន​ការ​ថា ​បញ្ហា​​​​ទាំង​អស់​មិន​មែន​​ដោយសារ​តែ​​គ្រូ​របស់​​តែ​ម្នាក់​នោះទេ​កីឡាករ​ផ្ទាល់​ក៏​មាន​ចំណែក​ក្នុង​នោះ​ដែរ​។

​« កីឡាករ​គួរ​តែ​ទទួល​បាន​ការ​រិះគន់​ខ្លះ​​ទើប​សម​ ។​ អ្នក​ចាត់​ការ​គាត់ ( Gareth Southgate​ ​) មាន​​ភារកិច្ច​​ស្វែង​រក​ដំណោះ​ស្រាយ​នៅ​ពេល​ដែល​ក្រុម​លេង​មិន​ល្អ ​ហើយ​យើង​ប្រឹងប្រែង​ធ្វើ​វា​ទាំង​អស់​គ្នា​ ដើម្បី​ទទួល​បាន​​លទ្ធផល​​ទាំង​នោះ​ទាំង​អស់​គ្នា​។ ​នៅ​​ពេល​ហ្វឹកហាត់​គាត់ ( Gareth Southgate​ ​) ​ប្រាប់​យើង​ពី​របៀប​ក្នុង​​ការ​លេង​​ ប្រាប់​​ឲ្យ​តាម​ដេញ​បាល់, ឲ្យ​យើង​ព្យាយាម​ចាប់​គេ និង​ប្រាប់​យើង​ឲ្យ​ឡើង​ឬ​ចុះ​ជា​ដើម​...»។ នេះ​ជា​ការ​លើក​ឡើង​របស់ Phil Foden​

​កីឡាករ​ដដែល​​បាន​បន្ថែម​ថា «​ បាទ​នេះ​ជា​អ្វី​ដែល​គាត់​បាន​ធ្វើ ​ហើយ​ខ្ញុំ​យល់​ថា​ទម្រង់​លេង​របស់​យើង​ក៏​អាច​មក​ពី​កីឡាករ​ខ្លះ​ដែរ​។ ខ្ញុំ​​ពិត​ជា​សុំ​ទោស​ទៅ​កាន់ ( Gareth Southgate​ ​) ​ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា គាត់​រ៉ាប់​រង​ការ​រិះ​គន់​តែ​ម្នាក់​ឯង​ទាំង​ដែល​ការ​ពិត​យើង​ជា​កីឡាករ​ខ្លួន​ឯង​​ក៏​មាន​ចំណែក​ខុស​នៅ​ក្នុង​នោះ​ដែរ​»៕

​​​​​​​​​​​​

ប្រភព៖ BBC Daro Ly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី