- 2024-07-01 23:26:43
- បាល់ទាត់
Ronaldo ប្រកាសថា នេះជា EURO លើកចុងក្រោយរបស់ខ្លួនហើយ
- 2024-07-01 23:26:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo ប្រកាសថា នេះជា EURO លើកចុងក្រោយរបស់ខ្លួនហើយ
ចន្លោះមិនឃើញ
Cristiano Ronaldo បានប្រកាសថា នេះជាការចូលរួមព្រឹត្តិការណ៍ EURO លើកចុងក្រោយរបស់លោកហើយ។ ការលើកឡើងនេះក្រោយការប្រកួតចប់រវាង ព័រទុយហ្គាល់ និងក្រុមជម្រើសជាតិ ស្លូវើនៀ ក្នុងវគ្គ១៦ក្រុមចុងក្រោយ ដែលបញ្ចប់ទៅដោយលទ្ធផល ០-០ ហើយឈានដល់ការបាល់កាត់សេចក្ដី១១ម៉ែត្រ ព័រទុយហ្គាល់ ឈ្នះ ៣-០ ។
Cristiano Ronaldo បាននិយាយថា «បាទ!វាច្បាស់ណាស់នេះជាការប្រកួតក្នុង EURO ចុងក្រោយបង្អស់របស់ខ្ញុំហើយ។ ខ្ញុំនឹងមិនចាកចេញដោយបែបនេះទេ និយាយរួមខ្ញុំនឹងចាកចេញដោយភាពរីករាយ។ សម្រាប់ការប្រកួតនេះខ្ញុំពិតជាសុំទោសចំពោះអ្នកគាំទ្រ ខ្ញុំតែងតែធ្វើអ្វីដែលខ្ញុំមានសម្រាប់ជម្រើសជាតិរបស់ខ្ញុំ និងសម្រាប់ទង់ជាតិ ព័រទុយហ្គាល់ ដែលមាននៅលើអាវខ្ញុំកំពុងតែពាក់នេះ»។
«ក្នុងជីវិតជាកីឡាករបាល់ទាត់របស់ខ្ញុំ ខ្ញុំតែងតែប្រាប់ខ្លួនឯងថា ធ្វើអ្វីឲ្យអស់សមត្ថភាព បើទោះជាការប្រកួតរបស់ខ្ញុំមានពេលខ្លះខកខានឱកាស ឬមិនខកខានឱកាសក៏ដោយ។ នេះជាការទទួលខុសត្រូវមួយសម្រាប់កីឡាករមិនថាតែខ្ញុំឬអ្នកផ្សេងក៏ដោយ»។ នេះជាការបន្ថែមរបស់ខ្សែប្រយុទ្ធវ័យ៣៩ឆ្នាំ។
គិតត្រឹមថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ មុនការប្រកួតជាមួយបារាំងនៅវគ្គ៨ក្រុមចុងក្រោយថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ Ronaldo នៅតែរក្សាកំណត់ត្រានាមជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងព្រឹត្តិការណ៍ EURO ពោលគឺ១៤គ្រាប់ក្នុងការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នេះ៦លើកជាប់ៗគ្នាគិតចាប់ពីឆ្នាំ២០០៤មកដល់២០២៤៕