• 2024-06-25 12:58:58
  • ព័ត៌មាន

ល្ហិចល្ហៀង​ថា Kim Kardashian លួចស្រលាញ់ Jude Bellingham

  • 2024-06-25 12:58:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្ហិចល្ហៀង​ថា តារា​សម្ដែង​អាមេរិកាំង​មួយ​រូប​គឺ​នាង Kim Kardashian លង់​ស្រលាញ់​នឹង​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អង់គ្លេស Jude Bellingham។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អង់គ្លេស The Mirror។

ខ្សែ​ប្រយុទ្ធ​វ័យ ២០ឆ្នាំ​រូប​នេះ​បាន​ថត​ស្ប៉ត​ស្លៀក​ខោ​ក្នុង​ឱ្យ​ក្រុមហ៊ុន​សម្លៀកបំពាក់​ Skims ដែល​ជា​ក្រុមហ៊ុន​របស់​តារា​អាមេរិកាំង​វ័យ៤៣ឆ្នាំ Kim Kardashian។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ Kim Kardashian បាន​លើកឡើង​ថា៖ «ខ្ញុំ​រីករាយ​ដែល​បង្ហាញ​ជូន​ប្រិយមិត្ត​ពី​វត្តមាន Jude ដែល​ជា​តារា​ជួរ​មុខ​នៅ​ក្នុង​ការ​ផ្សាយ​ពាណិជ្ជកម្ម​របស់ Skims បុរស។ គេ​ជា​តារា​បាល់ទាត់​កំពុង​តែ​រះ​មួយ​រូប តែ​នៅ​ឆ្នាំ​នេះ គេ​នឹង​ក្លាយ​ខ្លួន​ជាតួឯក​មួយ​រូប ហើយ​ឥទ្ធិពល​របស់​គេ​នៅ​ចំណោម​​កីឡាករ​ និង​អ្នកគាំទ្រ​ជំនាន់​ថ្មី​គឺ​ពិត​ជា​មិនអាច​ប្រកែក​បាន​ទេ»។

បើ​តាម​ប្រភព​ដែល​ប្រាប់​សារព័ត៌មាន Mirror បាន​ឱ្យ​ដឹង​ថា Kim Kardashin មើល​ឃើញ​ Bellingham ថា​ជា​បុរស​សិចស៊ី​មួយ​រូប។

ប្រភព​នោះ​បាន​បន្ត​ថា៖ «គេ​ (Bellingham) នៅ​ទីក្រុង​ម៉ាឌ្រីដ ហើយ​នាង (Kardashian) ក៏​ដឹង​ថា​គេ​មាន​សង្សារ​ដែរ។ ប៉ុន្តែ​បើ​ពេល​នេះ គេ​នៅ​ទំនេរ នោះ Kim នឹង​ចូល​ឆ្មក់​ភ្លាម»៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម