
- 2024-06-25 03:00:00
- បាល់ទាត់
Luka Modrić ៖ បាល់ទាត់វាពិតជាឃោរឃៅណាស់ តែខ្ញុំចង់លេងវារហូត
- 2024-06-25 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Luka Modrić ៖ បាល់ទាត់វាពិតជាឃោរឃៅណាស់ តែខ្ញុំចង់លេងវារហូត
ចន្លោះមិនឃើញ
ក្រោយជួយក្រុមជម្រើសជាត់របស់ខ្លួន ក្រូអាស៊ី ដោយបញ្ចប់ត្រឹមលទ្ធផល១-១ ទល់ក្រុមអ៊ីតាលី កាលពីយប់ថ្ងៃទី២៤ ឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ខ្សែបម្រើ Luka Modrić បាននិយាយថា «បាល់ទាត់វាពិតជាឃោរឃៅណាស់ តែយ៉ាងណាខ្លួនចង់លេងវារហូត បើទោះដឹងថាវាស្ថិតក្នុងស្ថានភាពមិនអាចទៅរួចក៏ដោយ»។
ម្ចាស់ពានកីឡាករលេងល្អប្រចាំការប្រកួតរវាងក្រូអាស៊ី និងអ៊ីតាលី បានបាននិយាយទៀតថា ថ្ងៃណាមួយខ្លួននឹងប្រកាសពីការចូលនិវត្តន៍ពីបាល់ទាត់ គ្រាន់តែវាមិនទាន់ប្រាកដច្បាស់ថា ក្នុងពេលណា។ តែយ៉ាងណាគ្រប់គ្នា នឹងមិនអាចលេងបាល់ទាត់បានរហូតទេ បើទោះជាចិត្តចង់នៅលេងបន្ត និងលេងវារហូតដោយមិនចង់ឈប់ក៏ដោយ។
គេដឹងថា Luka Modrić បានយល់ព្រមបន្តកុងត្រាជាមួយ Real Madrid មួយរដូវកាលទៀតពោលគឺដល់ឆ្នាំ២០២៥ ដោយព្រមទទួលយកលក្ខខណ្ឌបានប្រាក់ថ្លៃពលកម្មតិច និងត្រឹមជាកីឡាករបម្រុងក៏ដោយ នេះជាទឹកចិត្តមួយដែលបង្ហាញពីភក្ដីភាពចំពោះក្លឹបក្រោយរួមរស់ជាមួយ Real Madrid អស់១២ឆ្នាំ។ បច្ចុប្បន្ននេះ Luka Modrić មានវ័យ៣៨ឆ្នាំទៅហើយ ខណៈដែលនៅជម្រើសជាតិគេជាប់តាំងពីឆ្នាំ២០០៦ មកម្ល៉េះ៕