- 2024-06-21 23:56:56
- បាល់ទាត់
N’Golo Kanté ជាកីឡាករទី១នៅ EURO 2024 ជាអ្នកលេងល្អប្រចាំការប្រកួត២លើកជាប់គ្នា
- 2024-06-21 23:56:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
N’Golo Kanté ជាកីឡាករទី១នៅ EURO 2024 ជាអ្នកលេងល្អប្រចាំការប្រកួត២លើកជាប់គ្នា
ចន្លោះមិនឃើញ
បុរសសួតដែក ឬត្រូវបានគេស្គាល់ថា បុរសរត់មិនចេះហត់ N’Golo Kanté កីឡាករជម្រើសជាតិបារាំងបានជាប់ជា Player of the Match (កីឡាករល្អប្រចាំការប្រកួត) ទៀតហើយកាលពីយប់មិញនេះក្នុងជំនួបបារាំងលេងស្មើហុល្លង់ក្នុងព្រឹត្តិការណ៍ UERO 2024 ដែលកំពុងតែដំណើរនៅប្រទេសអាល្លឺម៉ង់។
កាលប្រកួតទី១បុរសសួតដែកម្នាក់នេះជាចំណែកមួយដ៏សំខាន់ក្នុងការជួយក្រុមជម្រើសជាតិបារាំងរបស់ខ្លួនឲ្យយកឈ្នះ១-០ លើក្រុមអូទ្រីសតាមរយៈការរត់ចុះឡើងជួយជ្រោមជ្រែងនៅតំបន់ប្រយុទ្ធផង និងរត់ចុះមកក្រោមជួយបិទនៅតំបន់ការពារហើយបង្ហាញទម្រង់លេងយ៉ាងល្អពោលគឺស្ទើរតែមិនមានបាល់ខូច។
រហូតដល់ប្រកួតទី ២ ដ្បិតថាលេងស្មើក្រុមជម្រើសជាតិហុល្លង់០-០ មែនប៉ុន្តែគេមើលឃើញថា N’Golo Kanté នៅតែរក្សាទម្រង់លេងរបស់ខ្លួនបានល្អស្ទើរតែដូចកាលប្រកួតទី១ពេញ១០០% ហើយ។ បន្ថែមលើទម្រង់លេងគេក៏ជាកីឡាករលេងប្រកបដោយ Fair Play និងស្លូតបូត ដែលទាំងនេះហើយទើបគេអាចក្លាយជាកីឡាករល្អប្រចាំការប្រកួតរហូតដល់ទៅ២លើកជាប់ៗគ្នា។
បារាំងបច្ចុប្បន្នមាន៤ពិន្ទុក្នុងពូល D ស្មើក្រុមជម្រើសជាតិហុល្លង់ ដ្បិតថាមិនទាន់ឡើងទៅវគ្គ១៦ក្រុម១០០%ប៉ុន្តែក្រុមនេះមានភាគរយស្ទើរតែ៩៩%ទៅហើយក្នុងការឡើងទៅកាន់ជុំបន្ត៕