• 2024-06-21 12:23:05
  • បាល់ទាត់

Messi ​ក្លាយ​ជា​កីឡាករ​ជួយរកគ្រាប់បាល់ច្រើន​ជាង​គេ​ ក្នុង​កម្មវិធី​ប្រកួត​ធំៗ​បាល់ទាត់​ក្រុម​ជម្រើស​ជាតិ​

  • 2024-06-21 12:23:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Lionel Messi បាន​ក្លាយ​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ និង​ Assist បាន​ច្រើន​ជាង​គេ​ ក្នុង​កម្មវិធី​ប្រកួត​ធំៗ​បាល់ទាត់​ក្រុម​ជម្រើសជាតិ​ ក្រោយ​ចូល​រួម​ឲ្យ​ក្រុម​អាហ្សង់ទីន​ឈ្នះ​ប្រកួត​នឹង​ក្រុម​ជម្រើសជាតិ​កាណាដា​ ២-០ ក្នុង​ប្រកួត​ Copa America នៅ​ក្នុង​ថ្ងៃ​នេះ​។

កីឡាកររូបនេះក៏បានក្លាយជាកីឡាករ ដែល​ចូល​រួម​ការ​ប្រកួត​ Copa America ច្រើន​ដង​ជាង​គេ​ផង​ដែរ​រហូត​ទៅដល់ ៣៥ដង។

នៅ​ក្នុង​ការ​ប្រកួត​ Copa America ខាង​លើ​នេះ​ Messi បាន​ជួយ​ Assist ឲ្យ​ Julian Alvarez ស៊ុត​ចូល​មួយ​គ្រាប់​នៅ​នាទី​ទី​៤៩ ដែល​ធ្វើ​ឲ្យ​កីឡាករ​មួយ​នេះ​អាច​បំបែក​កំណត់​ត្រា​មួយ​នេះ​។

មក​ទល់​នឹង​ក្នុង​កម្មវិធី​ប្រកួត​ធំៗ​បាល់ទាត់​ក្រុម​ជម្រើសជាតិ​ដែល​មាន​ដូច​ជា​ World Cup និង​ Copa America កីឡាករ​ Messi រូប​នេះ​បាន​ស៊ុត​ចូល​ និង​ Assist បញ្ចូល​គ្នា​បាន​ ៥៤ដង​ ដោយ​ស៊ុត​ចូល​ ២៦គ្រាប់​ និង​ Assist ២៨ដង​។

នៅ​ក្នុង​ការ​ប្រកួត​ Copa America នេះ​ Messi ត្រូវ​បាន​គេ​ដឹង​ថា​ គ្រោង​នឹង​យក​ពាន​នេះ​បន្ថែម​ទៀត​ផង​ ព្រោះ​តែ​ការ​ប្រកួត​ពាន​នេះ​អាច​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​គេ​ក្នុង​កម្មវិធី​។

នៅ​ក្នុង​ការ​ប្រកួត​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​អាហ្សង់ទីន​ Messi បាន​ជួយ​ក្រុម​ឲ្យ​យក​ជ័យ​ជំនះ​ពាន​ធំ​រួច​រាល់​ហើយ​គឺ​ ពាន​ World Cup កាល​ពី​ឆ្នាំ​២០២២៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម