- 2024-06-20 23:40:39
- បាល់ទាត់
រដូវកាលនេះរកបាន៤២គ្រាប់នៅក្លិបតែមិនទាន់បានបង្ហាញខ្លួនសូម្បី១វិនាទីនៅ EURO 2024
- 2024-06-20 23:40:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដូវកាលនេះរកបាន៤២គ្រាប់នៅក្លិបតែមិនទាន់បានបង្ហាញខ្លួនសូម្បី១វិនាទីនៅ EURO 2024
ចន្លោះមិនឃើញ
ខ្សែបម្រើប្រយុទ្ធឆ្នើមអតីតរបស់មេឃខៀវ Manchester City និង តោខៀវ Chelsea គឺកីឡាករ Cole Palmer រដូវកាលនេះគេរកបានរហូតដល់ទៅ៤២គ្រាប់ ប៉ុន្តែបើនិយាយពីការបង្ហាញខ្លួននៅ ERUO 2024 ឲ្យក្រុមជម្រើសជាតិអង់គ្លេសវិញគឺមិនទាន់បានសូម្បី១វិនាទីឡើយ។
វាជារឿងមួយដែលគ្រប់គ្នាស្ទើរមិនគួរឲ្យជឿដ្បិតថា ជាកីឡាករល្អម្នាក់ និងជាអ្នកដែលរកបានគ្រាប់បាល់ច្រើនជាងគេនៅក្លឹប ប៉ុន្តែមិនទាន់ទទួលបានឱកាសបង្ហាញសមត្ថភាពឲ្យក្រុមជម្រើសជាតិខ្លួនទៅវិញ។ Cole Palmer ត្រូវបានគេមើលឃើញថា ជាកីឡាករម្នាក់តែងតែបង្កើតឱកាស និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមរកគ្រាប់ ហើយគេក៏ជាអ្នកនាំលេងនៅតំបន់ប្រយុទ្ធល្អម្នាក់ ព្រមទាំងក៏ជាចំណែកមួយដ៏សំខាន់ក្នុងការជួយ Chelsea ឲ្យងើបឡើងពីតំបន់កណ្ដាលតារាងនៅ English Premier League 2023-2024 មកកាន់លេខ៦វិញផងដែរ។
បើនិយាយពីនៅ EPL វិញរដូវកាលនេះ Cole Palmer ជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេទី២ គឺរកបាន២២គ្រាប់ បន្ទាប់ពីខ្សែប្រយុទ្ធល្បឿនលឿន និងមាឌធំរបស់មេឃខៀវ Manchester City គឺ E. Haaland ដែលរកបាន២៧គ្រាប់។ យ៉ាងណាក្រុមជម្រើសជាតិអង់គ្លេសស្ថិតក្រោមការដឹកនាំរបស់លោក Gareth Southgate ឆ្លងកាត់ពីរប្រកួតមកនេះ ពោលយកឈ្នះ ស៊ែប ១-០ និងលេងស្មើ ដាណឺម៉ាកយប់មិញ ១ទល់ ១ មិនបានដាក់ ខ្សែបម្រើរបស់ Chelsea ម្នាក់នេះឲ្យលេងសូម្បី១វិនាទី។
ការរកបាន៤២គ្រាប់រដូវកាលនេះរបស់ Cole Palmer ឲ្យ Chelsea នេះពោលគឺច្រើនជាងកីឡាករណាណាទាំងអស់នៅក្នុងចំណោមលីគបាល់ទាត់ធំៗទាំង៥នៅតំបន់អឺរ៉ុបនាមជាខ្សែបម្រើ៕