• 2024-06-20 12:04:32
  • បាល់ទាត់

កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​បំផុត​ ចូល​រួម​ប្រកួត​ Copa America 2024

  • 2024-06-20 12:04:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប​ Vinicius Jr ជា​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​បំផុត​ ដែល​ចូល​រួម​ក្នុង​ការ​ប្រកួត​ Copa America 2024 ។ នេះ​បើ​តាម​ស្ថិតិ​របស់​ Transfermarkt នៅ​ក្នុង​ថ្ងៃ​នេះ​។

នៅ​ក្នុង​ខណៈ​ពេល​នេះ​ កីឡាករ​​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​កំពុង​មាន​តម្លៃ​ខ្លួន​ ១៨០លាន​អ៊ឹរ៉ូ​ដោយ​ទើប​មាន​អាយុ​២៣ឆ្នាំ​ប៉ុណ្ណោះ​។

កីឡាករ​រូប​នេះ​ក៏​ធ្លាប់​ចូល​លេង​ប្រកួត​ Copa America 2021 ផង​ដែរ​ ដូច្នេះ​នេះ​ជា​លើក​ទី​២ហើយ​ ដែល​កីឡាករ​នេះ​បាន​ចូល​លេង​ប្រកួត​ដ៏​ធំ​មួយ​នេះ​។

កីឡាករ​នេះ​បាន​មក​លេង​ឲ្យ​ក្រុម​ឈុត​ធំ​ក្រុម​ជម្រើសជាតិ​ប្រេស៊ីល​តាំង​ពី​ឆ្នាំ​២០២១​មក​ ដោយ​ចូល​លេង​បាន​ ២៩ប្រកួត​ និង​ស៊ុត​ចូល​ ៣គ្រាប់​។ Vinicius ត្រូវ​បាន​គេ​ដឹង​ថា​ជា​កីឡាករ​ឆ្នើម​ ដែល​បាន​ជួយ​ជ្រោមជ្រែង​ដល់​ក្រុម​ជម្រើស​ជាតិ​នេះ​ខ្លាំង​ ដូច​ទៅ​អ្វី​ដែល​គេ​បាន​ជួយ​ Real Madrid។

កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​បន្ទាប់​ពី​ Vinicius ដែល​បាន​ចូល​រួម​ក្នុង​ការ​ប្រកួត​ Copa America 2024 នេះ​គឺ​ Federico Valverde ដែល​មាន​អាយុ​ ២៥ឆ្នាំ​ មាន​តម្លៃ​ខ្លួន​ ១២០លាន​អ៊ឺរ៉ូ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​ប្រកួត​ Copa America នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ស្អែក​នេះ​ទៅ​ ដោយ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា​ ឆ្នាំ​២០២៤៕

ខាង​ក្រោម​នេះ​ជា​កីឡាករ​ទាំង​១០រូប​ ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​ក្នុង​ការ​ Copa America 2024នេះ​៖

ប្រភព៖ transfermarkt អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី