
- 2024-06-19 12:00:00
- បាល់ទាត់
អង់គ្លេសគួរតែប្រើម្នាក់នេះនៅកណ្ដាលវិញជំនួស TAA បើមិនចង់ឲ្យអ្នកគាំទ្រខ្លួនទឹកភ្នែក
- 2024-06-19 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង់គ្លេសគួរតែប្រើម្នាក់នេះនៅកណ្ដាលវិញជំនួស TAA បើមិនចង់ឲ្យអ្នកគាំទ្រខ្លួនទឹកភ្នែក
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិអង់គ្លេស នឹងត្រូវជួបក្រុមខ្លាំង ដាណឺម៉ាក នៅទឹកដី Frankfurt Arena នាវេលាម៉ោង១១:០០ នាទីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ។ ក្នុងប្រកួតនោះគេមើលឃើញថា ប្រសិនបើអង់គ្លេសមិនចង់ឲ្យអ្នកគាំទ្ររបស់ខ្លួនទឹកភ្នែកទេនោះគួរតែប្ដូរ TAA ( Trent Alexander-Arnold ) ចេញពីតំបន់កណ្ដាលដាក់ជំនួសដោយ Conor Gallagher ខ្សែបម្រើកណ្ដាលរបស់ Chelsea ម្នាក់នេះវិញ។
គេនៅចាំបានថា ការប្រកួតបើកឆាកអង់គ្លេសយកបាន៣ពិន្ទុពីក្រុមជម្រើសជាតិ ស៊ែប ជាមួយលទ្ធផល១-០ ហើយជ័យជម្នះនោះគេមើលឃើញថា លោក Gareth Southgate គ្រូជម្រើសជាតិអង់គ្លេសបានយក Trent Alexander-Arnold ទៅដាក់នៅលេងកណ្ដាល។ ដ្បិតថាមិនអាក្រក់ ប៉ុន្តែកន្លែងនេះកីឡាកររបស់ Liverpool ធ្វើហាក់មិនសូវបានល្អដូចកាលលេងនៅហង្សក្រហម ដែលធ្លាប់លេងនៅស្លាបចុះលឿនឡើងលឿនឡើយ។
ជុំវិញចំណុចនេះ Goal.Com សូមបង្ហាញគំនិតក្នុងការដាក់កីឡាកររបស់អង់គ្លេសបែបនេះវិញថា៖ អ្នកចាំទី៖ Jordan Pickford ខ្សែការពារ Kyle Walker, John Stones, Marc Guehi, Joe Gomez ខ្សែបម្រើការពារគួរតែដាក់ Declan Rice, Conor Gallagher ខ្សែបម្រើប្រយុទ្ធគួរតែ Bukayo Saka (ស្លាបស្ដាំ ) , Jude Bellingham (កណ្ដាល ) , Phil Foden (ស្លាបឆ្វេង) និងប្រយុទ្ធកណ្ដាល Harry Kane ៕