- 2024-06-19 11:14:14
- បាល់ទាត់
កីឡាករទួរគីរូបនេះ បានក្លាយជាកីឡាករវ័យក្មេងជាងគេរកបានគ្រាប់បាល់ដំបូងនៅ Euro
- 2024-06-19 11:14:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករទួរគីរូបនេះ បានក្លាយជាកីឡាករវ័យក្មេងជាងគេរកបានគ្រាប់បាល់ដំបូងនៅ Euro
ចន្លោះមិនឃើញ
ខ្សែបម្រើសញ្ជាតិទួរគី Arda Guler បានក្លាយជាកីឡាករវ័យក្មេងជាងគេរកបានគ្រាប់បាល់ដំបូងនៅក្នុងការប្រកួត UEFA Euro។
កីឡាករនេះបានរកគ្រាប់បាល់ដំបូងរបស់គេនៅ Euro នៅអាយុ ១៩ឆ្នាំ ១១៤ថ្ងៃ ដែលជាកំណត់ត្រាមួយថ្មីបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់។
កំណត់ត្រានេះបានបំបែកកំណត់របស់ខ្សែប្រយុទ្ធ Cristiano Ronaldo ដែលធ្លាប់ជាកីឡាករវ័យក្មេងជាងគេរកបានគ្រាប់បាល់ដំបូងនៅក្នុងការប្រកួត UEFA Euro ដោយ Ronaldo បានរកគ្រាប់បាល់បានដំបូងក្នុង Euro គឺនៅអាយុ ១៩ឆ្នាំ ១២៨ថ្ងៃ។
នេះជាលើកទី១ដែល Guler បានចូលរួមការប្រកួត Euro នេះហើយក៏បានបំបែកកំណត់ត្រាដ៏អស្ចារ្យនេះផងដែរ។
កីឡាកររូបនេះបានចូលរួមជួយក្រុមជម្រើសជាតិទួរគី ឲ្យឈ្នះនឹងក្រុមជម្រើសជាតិហ្សកហ្ស៊ី កាលពីម្សិលមិញនេះក្នុងប្រកួត Euro 2024 វគ្គចែកពូល ក្នុងលទ្ធផល ៣-១៕
ប្រភព៖ Fabrizio Romano