- 2024-06-17 11:50:00
- បាល់ទាត់
Ramos សម្រេចចិត្តមិនបន្តនៅ Sevilla នៅរដូវកាលក្រោយនោះទេ
- 2024-06-17 11:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ramos សម្រេចចិត្តមិនបន្តនៅ Sevilla នៅរដូវកាលក្រោយនោះទេ
ចន្លោះមិនឃើញ
ខ្សែការពារ Sergio Ramos បានសម្រេចចិត្តមិននៅបន្តលេងឲ្យក្លឹប Sevilla នៅរដូវកាលក្រោយនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់ក្លឹបនេះផ្ទាល់។
Ramos នឹងធ្វើសន្និសីទកាសែតលាមិត្តរួមក្រុមរបស់ខ្លួននៅថ្ងៃស្អែកនេះ ដែលមានការចូលរួមដោយ លោក Jose Maria ប្រធានក្លឹប Sevilla ផងដែរ។
ខាងថ្នាក់ដឹកនាំក្លឹបបានធ្វើការសម្ដែងការដឹងគុណ និងថ្លែងអំណរគុណដល់ Ramos ដែលបានខិតខំជួយក្លឹបនេះកន្លងមក ដោយនេះជាលើកទី២ហើយដែលកីឡាករនេះបានចាកចេញពីក្លឹបនេះ។
នៅក្នុងរដូវកាលនេះ Ramos បានចូលលេង ៣៧ប្រកួត និងស៊ុតចូល៨គ្រាប់ឲ្យ Sevilla។ កីឡាករនេះជាកីឡាករដោយបណ្ដុះបណ្ដាលឲ្យ Sevilla តាំងពីយុវវ័យមក។ កីឡាករធ្លាប់លេងឲ្យក្រុមឈុតធំ Sevilla ពីឆ្នាំ២០០៤-២០០៥ ដោយចូលលេងបាន ៥០ប្រកួត និងស៊ុតចូល៣គ្រាប់។
ក្រោយចាកចេញពីក្លឹបនេះ កីឡាករនេះត្រូវបានសារព័ត៌មានជាច្រើនល្ហិចល្ហៀងថានឹងអាចទៅលេងនៅ MLS នៅរដូវកាលក្រោយ៕
ប្រភព៖ Sevilla