• 2024-06-14 11:41:50
  • បាល់ទាត់

Bayern Munich ទិញ​យក​បាន​ខ្សែការពារ​សញ្ជាតិ​ជប៉ុន​មួយ​រូប​

  • 2024-06-14 11:41:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Bayern Munich បាន​ទិញ​យក​បាន​នូវ​ខ្សែការពារ​ Hiroki Ito ដែល​ជា​កីឡាករ​សញ្ជាតិ​ជប៉ុន​មក​ពី​ក្លឹប​ VfB Stuttgard កាល​ពី​ម្សិលមិញ​ជា​ផ្លូវ​ការ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​នេះ​ផ្ទាល់​។

Ito នឹង​មក​លេង​ឲ្យ​ក្លឹប​ Bayern Munich នេះ​ក្នុង​កុងត្រា​រយៈពេល​៤ឆ្នាំ​ ដោយ​នឹង​ចប់​កុងត្រា​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៨។

បើ​ក្លឹប​ Bayern ទិញ​យក​កីឡាករ​សញ្ជាតិ​ជប៉ុន​រូប​នេះ​តាម​តម្លៃ​ទីផ្សារ​នោះ​ក្លឹប​នេះ​បាន​ចំណាយ​ប្រមាណ​ ៣០លាន​អ៊ឺរ៉ូ​ ខណៈ​មាន​ថ្លៃ​ទិញ​ផ្ដាច់​កុងត្រា​ (Release Clause) ប្រមាណ​ ៣០លាន​អ៊ឺរ៉ូ​។

ថ្នាក់​ដឹកនាំ​ក្លឹប​អាល្លឺម៉ង់​ខាង​លើ​នេះ​បាន​ធ្វើ​ការ​សម្ដែង​ភាព​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ ព្រោះ​តែ​មើល​ឃើញ​ពី​ការ​ខិត​ខំ​ និង​ការ​ចង់​បន្ត​ពង្រឹង​សមត្ថភាព​របស់​ Ito ដោយ​មើល​ឃើញ​ថា​កីឡាករ​នេះ​នឹង​អាច​ជួយ​ដល់​ក្លឹប​ច្រើន​នា​ពេល​បច្ចុប្បន្ន​ និង​អនាគត​។

នៅ​ក្នុង​ខណៈ​នេះ​ Ito មាន​វ័យ​២៥ឆ្នាំ​ហើយ​ ដោយ​កីឡាករ​នេះ​បាន​ចូល​លេង​ក្រុម​ឈុត​ធំ​នៅ​ឆ្នាំ​២០១៨ ឲ្យ​ក្លឹប​ជប៉ុន​ Jubilo Iwata រួច​ក៏​បន្ត​លេង​ឲ្យ​ Stuttgart នេះ​ហើយ​ក៏​បាន​ផ្លាស់​មក​ Bayern នេះ​តែ​ម្ដង​។ កីឡាករ​នេះ​ចូល​លេង​សរុប​ ១៦៩ប្រកួត​ និង​ស៊ុត​ចូល​ ៦គ្រាប់​៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី