- 2024-06-13 13:01:54
- ព័ត៌មាន
ក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជានាំមេដាយជូនជាតិ
- 2024-06-13 13:01:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជានាំមេដាយជូនជាតិ
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជាដឹកនាំដោយវីរៈកីឡាករ សាលី អូម៉ើត បានទទួលបានជោគជ័យក្នុងការឈ្នះមេដាយចំនួន ៥ ក្នុងព្រឹត្តិការណ៍ Siam Watercraft Asian Championship ជុំទី ១ នៅទីក្រុងអូសាកា ប្រទេសជប៉ុន កាលពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ មិថុនា កន្លងទៅ។ ក្នុងនោះមេដាយមាសចំនួន ៣ មេដាយប្រាក់ចំនួន ១ និងមេដាយសំរឹទ្ធចំនួន ១។
កីឡាករក្នុងក្រុមជម្រើសជាតិកម្ពុជាដែលបានឈ្នះមេដាយរួមមានរាយនាមដូចតទៅ៖
១- វីរៈកីឡាករ សាលី អូម៉ើត ទទួលបានមេដាយមាស វិញ្ញាសា Sport GP។
២- កីឡាករ សាលី ហ្វីលីន ទទួលបានមេដាយមាស លើវិញ្ញាសាលើកទី ១ នៃ Expert Runabout 1100 Stock។
៣- កីឡាករ មីន អូស្មាន់ ទទួលបានមេដាយមាស លើវិញ្ញាសា Novice Ski Stock។
៤- កីឡាករ កៃវ៉ាន់ ស៊ីដែន ទទួលបានមេដាយប្រាក់ លើវិញ្ញាសា Novice Ski Stock។
៥- កីឡាករ មីន ម៉ូស្ដាន ទទួលបានមេដាយសំរឹទ្ធ លើវិញ្ញាសា Novice Runabout 1100 Open។
ក្រោយទទួលបានជ័យជំនះនេះរួច ក្រុមកីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជាបានត្រលប់មកដល់មាតុភូមិវិញដោយសុវត្ថិភាពហើយកាលពីវេលារសៀលថ្ងៃនេះ ដោយទទួលបានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់មន្ត្រីសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ក៏ដូចជាអ្នកគាំទ្រជាច្រើនរូប៕
ប្រភព៖ សហព័ន្ធម៉ូតូទឹកកម្ពុជា និង Ou Mouet Saly Jetski