• 2024-06-13 11:33:17
  • ព័ត៌មាន

Messi៖ ខ្ញុំ​មិន​មើល​ឃើញ​ខ្លួន​ឯង​ជា​គ្រូ​បង្វឹក​បាល់ទាត់​នោះ​ទេ

  • 2024-06-13 11:33:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​អាហ្សង់ទីន​លោក Lionel Messi នៅ​តែ​បញ្ជាក់​ជំហរ​ថា ខ្លួន​នឹង​មិន​ធ្វើ​ជា​គ្រូ​បង្វឹក​បាល់ទាត់​នោះ​ទេ ក្រោយ​​ពេល​ដែល​អាជីព​ជា​កីឡាករ​របស់​ខ្លួ​នបាន​បញ្ចប់​នា​ពេល​ខាង​មុខ។ នេះ​បើ​តាម​ការ​លើកឡើង​របស់​កីឡាករ​រូប​នេះ​ប្រាប់​ទៅ​កាន់​សារព័ត៌មាន ESPN Argentina កាល​ពី​ពេល​ថ្មីៗ​នេះ​។

បុរស​វ័យ ៣៦ឆ្នាំ​រូប​នេះ​កំពុង​តែ​ប្រកប​អាជីព​នៅ​ក្លឹប​អាមេរិក​របស់​​អតីត​កីឡាករ​ល្បី​របស់​អង់គ្លេស​លោក David Beckham គឺ​ក្លឹប Inter Miami។

ស្របពេល​ដែល​ខ្លួន​មាន​វ័យ​រាង​ជ្រេ​ លោក Messi បាន​និយាយ​ពាក់ព័ន្ធ​នឹង​អនាគត​របស់​ខ្លួន​ថា៖ «ខ្ញុំ​តែងតែ​និយាយ​ថា ខ្ញុំ​មិន​មើលឃើញ​ខ្លួនឯង​ជា​គ្រូ​បង្វឹក​បាល់ទាត់​នោះ​ទេ។ ខ្ញុំ​មិនចង់​តែ​ម្ដង»។

យ៉ាងណាមិញ លោក​បាន​បន្ថែម​ថា អនាគត​ប្រមើរមើល​មិន​ឃើញ​នោះ​ទេ។

«តែ​ណ្ហើយ នៅ​ក្នុង​បាល់ទាត់ ក៏​ដូច​ជា​នៅ​ក្នុង​ជីវិត យើង​មើល​មិន​ឃើញ​នោះ​ទេ។ ខ្ញុំ​នៅ​តែ​គិត​ថា ការងារ​ហ្នឹង​ (ការងារ​ជា​គ្រូ​បង្វឹក) ជា​រឿង​ដ៏​ពិបាក​មួយ»។ នេះ​បើ​តាម​ការ​បន្ថែម​របស់ Messi។

លោក​បាន​បន្ត​ថា៖ «ប៉ុន្តែ​បើ​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​បាល់ទាត់ដូច​ជាអាច ព្រោះ​ [បាល់ទាត់] ជា​ជីវិត​របស់​ខ្ញុំ ហើយ​ដោយសារ​តែ​ខ្ញុំ​ស្រលាញ់​វា​ខ្លាំង»។

Messi ជា​កីឡាករ​លំដាប់​ពិភពលោក​មួយ។ លោក​បាន​ឈ្នះ​ពាន​បាល់​មាស Ballon d'Or ចំនួន ៧ដង​ក្នុង​អាជីព​បាល់ទាត់​ជាង ២០ឆ្នាំ​របស់​លោក៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី