- 2024-06-10 07:16:20
- បាល់ទាត់
ម្ចាស់ពានសម្ដេចតេជោ ៣ជំនាន់ លោក សំ វ៉ាន់ដេត បើកភ្លើងខៀវដល់បណ្ដាក្លឹបចង់ឲ្យលោកដឹកនាំអាចចរចាគ្នាបាន
- 2024-06-10 07:16:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់ពានសម្ដេចតេជោ ៣ជំនាន់ លោក សំ វ៉ាន់ដេត បើកភ្លើងខៀវដល់បណ្ដាក្លឹបចង់ឲ្យលោកដឹកនាំអាចចរចាគ្នាបាន
ចន្លោះមិនឃើញ
ម្ចាស់ពានរង្វាន់សម្ដេចតេជោ ៣ជំនាន់ លោក សំ វ៉ាន់ដេត បង្ហាញអារម្មណ៍ចង់វិលចូលវិស័យបាល់ទាត់វិញក្រោយបាត់មុខជាច្រើនឆ្នាំកន្លងទៅ ខណៈពេលនេះបើកភ្លើងខៀវដល់បណ្ដាក្លឹបបាល់ទាត់ណាចង់ឲ្យលោកទៅដឹកនាំអាចជជែកចរចាគ្នាបាន។
លោក សំ វ៉ាន់ដេត បានឲ្យដឹងថា ចំពោះវិស័យបាល់ទាត់នេះគឺលោកស្រឡាញ់ និងចូលចិត្តខ្លាំងមែនទែន ពោលបច្ចុប្បន្ននេះបើទោះជាមិនសូវបង្ហាញមុខក្នុងកម្មវិធីតូចធំ ឬលើបណ្ដាញសង្គមផ្សេងៗយ៉ាងណាក្ដី ប៉ុន្តែលោកបានលេងកីឡាជាប្រចាំ និងមានក្រុមជាច្រើនទៀតផង។
ពាក់ព័ន្ធទៅហ្នឹងការដឹកនាំក្រុមបាល់ទាត់វិញលោក សំ វ៉ាន់ដែត លើកឡើងថា លោកមានបំណងចង់វិលចូលប្រឡូកវិញ ព្រោះតែចិត្តស្រឡាញ់ និងស្ដាយនូវចំណេះដឹង បទពិសោធ ជាច្រើនដែលខ្លួនមានក៏ដូចជាបានសិក្សានៅអន្តរជាតិជាដើម។ អតីតគ្រូបង្វឹករបស់ក្លឹបព្រះខ័នរាជស្វាយរៀងខាងលើនឹងស្វាគមន៍ចំពោះបណ្ដាក្លឹបនានានៅកម្ពុជាដែលមានបំណងចង់ឲ្យលោកទៅដឹកនាំគឺអាចទំនាក់ទំនងមកលោកដើម្បីជជែកគ្នា។
ការចង់វិលចូលក្នុងវិស័យបាល់ទាត់នេះដែរគឺលោកចង់ចូលរួមអភិវឌ្ឍន៍វិស័យបាល់ទាត់នៅកម្ពុជាឲ្យមានការរីកចម្រើនបន្ថែមទៀត ព្រោះមើលឃើញថាកីឡាមួយនេះហាក់មិនសូវលេចធ្លោ ឬឈានទៅកាន់កម្រិតអន្តរជាតិនោះទេ។
រំលឹកដែរថា លោក សំ វ៉ាន់ដេត ជាអតីតគ្រូបង្វឹកក្លឹបព្រះខ័នរាជស្វាយរៀងហើយបានឈប់នៅឆ្នាំ២០១៨។ លោកធ្លាប់ដឹកនាំក្លឹបឲ្យឈ្នះពានធំៗដូចជា ពានសម្ដេចតេជោ ៣ជំនាន់គឺឆ្នាំ២០០៩ ឆ្នាំ២០១០ ឆ្នាំ២០១៨ និងឈ្នះពានលីគកំពូលកម្ពុជា ១ដងផងដែរ៕