- 2024-06-01 06:07:58
- បាល់ទាត់
ពានរង្វាន់ អេ អាយ អេ បាល់ទាត់ជើងឯកកុមារ ឆ្នាំ២០២៤ ប្រារព្ធជាលើកទី២ ក្រោមបរិយាកាសយ៉ាងអ៊ូអរ
- 2024-06-01 06:07:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពានរង្វាន់ អេ អាយ អេ បាល់ទាត់ជើងឯកកុមារ ឆ្នាំ២០២៤ ប្រារព្ធជាលើកទី២ ក្រោមបរិយាកាសយ៉ាងអ៊ូអរ
ចន្លោះមិនឃើញ
ការប្រកួតបាល់ទាត់ពានរង្វាន់ អេ អាយ អេ ជើងឯកកុមារ ឆ្នាំ២០២៤ ដែលរៀបចំដោយក្លឹបបាល់ទាត់បឹងកេត ស.ស.យ.ក រាជធានីភ្នំពេញ សហការជាមួយ អេ អាយ អេ បានប្រារព្ធឡើងជាលើកទី២ កាលពីព្រឹកថ្ងៃទី១ ខែមិថុនា នេះនៅទីលានបាល់ទាត់ T-Soccer ក្រោមបរិយាកាសយ៉ាងអ៊ូអរ។
លោកស្រី ពុធ ធីតា ប្រធានក្លឹបបាល់ទាត់បឹងកេត បានថ្លែងឲ្យដឹងថា ពានរង្វាន់ជើងឯកកុមារនេះធ្វើឡើងដើម្បីអបអរទិវាកុមារអន្តរជាតិហើយគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយតែងផ្ដល់ជូនយុវជនទាំងអស់មានឱកាសបានចូលរួមលេងកីឡាផ្សារភ្ជាប់មិត្តភាព សាមគ្គីភាព រវាងកីឡាករ កីឡាការិនីពីបណ្ដាសាលានានាដែលមកប្រកួតប្រជែង។
លោកស្រីបន្ថែមទៀតថា យុវជនថ្នាលទាំងអស់យកការប្រកួតក្នុងពានរង្វាន់នេះដើម្បីដុសខាត់សមត្ថភាពឲ្យបានល្អឆ្ពោះទៅសម្រេចគោលដៅ។ ប៉ុន្តែទោះស្រឡាញ់បាល់ទាត់ប៉ុណ្ណាក៏ដោយកុំភ្លេចខិតខំប្រឹងប្រែងសិក្សា និងធ្វើជាកូនល្អ សិស្សល្អ ពលរដ្ឋគំរូដើម្បីសសរទ្រូងដល់ប្រទេសជាតិ។
បញ្ជាក់ដែរថា ពានរង្វាន់ អេ អាយ អេ បាល់ទាត់ជើងឯកកុមារ ឆ្នាំ២០២៤ ប្រារព្ធជាលើកទី២ មានក្រុមចូលរួមសរុប ៤០ក្រុម និងប្រកួតរយៈពេលតែ១ថ្ងៃនឹងបិទបញ្ចប់ហើយធ្វើពិធីប្រគល់ពាននៅល្ងាចនេះតែម្ដង។ ចំពោះការប្រកួតនេះគឺមាន ៣កម្រិតអាយុផ្សេងគ្នា ទី១ U-11 ទី២ U-14 និងទី៣ U-16។ ពានរង្វាន់នេះទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន អេ អាយ អេ៕