- 2024-05-31 12:07:47
- ព័ត៌មាន
Mourinho ត្រលប់មកពិភពបាល់ទាត់វិញ ដោយមកដឹកក្លឹបទួរគី
- 2024-05-31 12:07:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mourinho ត្រលប់មកពិភពបាល់ទាត់វិញ ដោយមកដឹកក្លឹបទួរគី
ចន្លោះមិនឃើញ
លោក Jose Mourinho បានត្រលប់មកពិភពបាល់ទាត់វិញហើយក្រោយចែកផ្លូវជាមួយក្លឹប Roma កាលពីខែមករាកន្លងទៅ។ បើតាមសារព័ត៌មាននានា បុរសជនជាតិព័រទុយហ្គាល់រូបនេះបានព្រមព្រៀងទៅដឹកនាំក្លឹបទួរគី Fenerbahce។
លោក Mourinho អាចនឹងព្រមព្រៀងជាមួយក្លឹបនេះក្នុងកុងត្រា ២ឆ្នាំ ទោះបីជាមានពាក្យចចាមអារ៉ាមមួយចំនួនលើកឡើងថា បុរសរូបនេះអាចនឹងត្រលប់ទៅអង់គ្លេសវិញក្ដី។
មិនតែប៉ុណ្ណឺង អតីតអ្នកចាត់ការក្លឹបធំៗដូចជា Real Madrid, Chelsea និង Manchester United រូបនេះ ត្រូវបានព័ត៌មានមួយចំនួនចុះផ្សាយថា បដិសេធសំណើមកពីក្លឹបអ្នកមានជំនាន់ថ្មីមកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីមកដឹកនាំនៅក្លឹបទួរគីខាងលើនេះ។
សូមជម្រាបផងដែរថា ក្លឹប Fenerbahce ជាក្លឹបលំដាប់កំពូលមួយរបស់លីគកំពូលទួរគី Süper Lig។ នៅក្នុងរដូវកាល ២០២៣/២៤ ក្លឹបមួយនេះរកបានរហូតដល់ទៅ ៩៩ពិន្ទុ និងចាញ់តែមួយប្រកួតប៉ុណ្ណោះ តែនៅតែបរាជ័យមិនបានគ្រងចំណាត់ថ្នាក់លេខ ១ ខណៈក្លឹបគូប្រជែងរបស់ខ្លួនគឺ ក្លឹប Galatasaray លើកពានលីគកំពូលជាមួយនឹង ១០២ពិន្ទុ។
Jose Mourinho ធ្លាប់ជាអ្នកចាត់ការក្លឹបបាល់ទាត់ដ៏ល្បីមួយ ដោយលោកធ្លាប់លើកពានធំៗជាច្រើនដូចជា UEFA Champions League និងពានលីគមួយចំនួនដូចជាលីគអង់គ្លេស និងលីគអេស្ប៉ាញជាដើម៕