/66586ec7423e1_1717071540_medium.jpg)
- ព្រហស្បតិ៍, 30 ឧសភា 2024 12:23
- បាល់ទាត់
Kompany ត្រូវបានតែងតាំងមកដឹកនាំ Bayern Munich ជាផ្លូវការ
- ព្រហស្បតិ៍, 30 ឧសភា 2024 12:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kompany ត្រូវបានតែងតាំងមកដឹកនាំ Bayern Munich ជាផ្លូវការ
ចន្លោះមិនឃើញ
ក្លឹប Bayern Munich បានធ្វើការតែងតាំង លោក Vincent Kompany មកធ្វើជាគ្រូបង្គោលរបស់ខ្លួនជាផ្លូវការនៅក្នុងថ្ងៃនេះ។
លោក Kompnay និង Bayern Munich បានព្រមព្រៀងគ្នាក្នុងលក្ខខ័ណ្ឌមកដឹកនាំក្លឹបនេះក្នុងរយៈពេល៣ឆ្នាំ ចាប់ពីរដូវកាលថ្មីឆ្នាំ២០២៤/២៥ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧។
ខាង Bayern និងលោក Kompany បានព្រមព្រៀងផ្ទាល់មាត់ជាមួយគ្នាហើយតាំងពីសប្ដាហ៍មុន ដោយភាគី Bayern ទើបចរចាត្រូវជាមួយនឹងក្លឹប Burnley ដែលជាក្លឹបអង់គ្លេសនៅលីគលំដាប់ទី២ ដែលលោក Kompany បានចាកចេញមកដឹកនាំ Bayern នេះ។
Bayern បានបង់ប្រាក់ប្រមាណ ១០លានផោនឱ្យ Burnley ដោយសារតែលោក Kompany ជាប់កិច្ចសន្យាជាមួយក្លឹបនេះរហូតដល់ឆ្នាំ២០២៨ឯណោះ។
លោក Kompany បានមកដឹកនាំជំនួសលោក Tuchel ដែលបានចែកផ្លូវគ្នាជាមួយ Bayern នៅក្នុងឆ្នាំ២០២៤ ក្រោយពីលោកបង្ហាញទម្រង់លេងមិនសូវល្អ។
លោក Kompany បានដឹកនាំក្លឹប Burnley តាំងពីឆ្នាំ២០២២មក។ លោកបានដឹក Burnley ឱ្យឡើងទៅលីគកំពូលអង់គ្លេសកាលពីឆ្នាំ២០២៣ ជាមួយនឹង ១០១ពិន្ទុ។ ប៉ុន្តែជាអកុសល នៅឆ្នាំ២០២៤នេះ ក្លឹបរបស់លោកបានធ្លាក់ទៅលីគ Championship ដែលជាលីគទី២របស់អង់គ្លេសវិញ។
សូមជម្រាបផងដែរថា Kompany ធ្លាប់លេងឱ្យ Manchester City កាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៩។ ក្រោយពីចេញពី Man City លោកបានទៅលេងនៅក្លឹបបែលហ្សិក Anderlecht ដោយលោកកាន់តួនាទីជាកីឡាករ-អ្នកចាត់ការ។ លោកនៅដឹកក្លឹបនេះដល់ឆ្នាំ២០២២៕
ប្រភព៖ Fabrizio Romano