- 2024-05-29 12:36:40
- បាល់ទាត់
Hansi Flick នឹងមកធ្វើគ្រូបង្គោល Barca ជំនួស Xavi
- 2024-05-29 12:36:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Hansi Flick នឹងមកធ្វើគ្រូបង្គោល Barca ជំនួស Xavi
ចន្លោះមិនឃើញ
លោក Hansi Flick នឹងមកធ្វើជាគ្រូបង្គោលក្លឹប Barcelona ជំនួសលោក Xavi Hernandez សម្រាប់រដូវកាលថ្មីតទៅ។ នេះបើយោងតាមការចុះផ្សាយរបស់ Fabrizio Romano នៅក្នុងថ្ងៃនេះ។
បើតាមប្រភពខាងលើដដែលនេះ លោក Hansi Flick បានធ្វើការចុះកុងត្រាជាមួយ Barca ដើម្បីក្លាយជាគ្រូបង្គោលក្លឹបនៅក្នុងថ្ងៃនេះរួចរាល់ហើយ។
លោកជាបេក្ខជន ដែលលោក Joan Laporta ប្រធានក្លឹប Barcelona ចង់បានបំផុតដើម្បីមកជំនួស លោក Xavi រហូតមកក្រោយ Xavi បានប្រកាសចាកចេញពីតំណែងគ្រូបង្គោលក្លឹបនេះ។
លោក Flick មានបទពិសោធន៍ដឹកនាំក្លឹបតាំងពីឆ្នាំ១៩៩៦មក ដោយធ្លាប់ធ្វើជាគ្រូបង្គោលក្លឹប Bayern Munich ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ និងគ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣។
ទោះជាមានបទពិសោធន៍ក្នុងរយៈពេលខ្លី Flick បានដឹកនាំឈ្នះពានជាច្រើនដូចជា Bundesliga ពាន UEFA Supercup ពាន UEFA Champions League។ លោកក៏ធ្លាប់រួចចំណែកឲ្យឈ្នះ FIFA World Cup កាលពីឆ្នាំ២០១៣/១៤ ផងដែរ៕